ក្រោយការរញ្ជួយដីកម្រិតខ្លាំងបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ក្រូអាតបន្តរងការរញ្ជួយដី​ពីរលើកផ្សេងទៀត

ចែករំលែក៖

ក្រោយការរញ្ជួយដីកម្រិត​​៦,៤រិុចទ័រ​ សម្លាប់មនុស្ស​៧នាក់ និង​រងរបួសរាប់សិបនាក់ ​ក្នុងទីក្រុង Sisak ប្រទេស Croatiaមក ពេលនេះប្រទេសមួយនេះបានរងការរញ្ជួយដីពីរលើកផ្សេងទៀត មានកម្រិត​៤,៨ និង ៤,៧រិុចទ័រ ​ស្ថិតនៅក្នុងស្រុក Petrinja ក្នុងទីក្រុង Zabreb ភាគខាងត្បូងនៃប្រទេស ។
ការរញ្ជួយដីពីរលើកថ្មី​ កើតឡើងនៅព្រឹកថ្ងៃទី​៣០​ខែធ្នូ​ ហើយមកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយទេ។ ចំណែកការរញ្ជួយដីកាលពីថ្ងៃទី​២៩ខែធ្នូ​​បានសម្លាប់មនុស្ស៧នាក់និងរងរបួសជាច្រើននាក់។
ជាមួយគ្នានេះដែរ មន្ត្រីសហគមន៍អឺរ៉ុប ទទួលបន្ទុកដោះស្រាយវិបត្តិ លោក​Janez Lenarcic និឹងទៅកាន់ស្រុកPetrinja នៅល្ងាចថ្ងៃទី​៣០ខែធ្នូ ដោយនាំជំនួយជាបន្ទាន់ទៅជួយដល់ពលរដ្ឋក្រូអាតរងគ្រោះ។
គ្រោះរញ្ជួយដីធ្វើឲ្យពលរដ្ឋក្រូអាតរស់នៅក្នុងស្ថានភាពកាន់តែលំបាកដោយត្រូវទៅរស់នៅក្នុងតំបន់បណ្តោះអាស​ន្ន​ ខណៈកូវីដ​-១៩ នៅតែឆ្លងរាលដាលយ៉ាងខ្លាំងក្នុងប្រទេសនេះ។ ក្រូអាតស្ថិតនៅលំដាប់ទី​១៩ ក្នុងតំបន់អឺរ៉ុប ដែលមានចំនួនអ្នកឆ្លងកូវីដ​ច្រើនជាងគេ​។ គិតមកទល់ពេលនេះ ក្រូអាតមានករណីឆ្លងកូវីដ​-១៩ ដល់ទៅជាង 206.596នាក់ និងស្លាប់3.795នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print