សមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋLouisiana ស្លាប់ដោយកូវីដ​-១៩

ចែករំលែក៖

កាលពីយប់ថ្ងៃទី​២៩ខែធ្នូ លោកLuke Letlow​សមាជិករដ្ឋសភាអាមេរិក​ប្រចាំរដ្ឋLouisianaលោក Luke Letlow បានស្លាប់ដោយកូវីដ​-១៩​ លោកជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។
តាមសារព័ត៌មាន​Politico បានផ្សាយថា លោក​ Luke Letlow អាយុ​៤១ឆ្នាំ​បានចូលមន្ទីរពេទ្យ ព្យាបាលកាលពីថ្ងៃទី​១៨ខែធ្នូ ក្រោយលោកប្រកាសថា វិជ្ជមានកូវីដ​-១៩​ ។ លោកត្រូវបានព្យាបាលនៅក្នុងបន្ទប់ពិសេស​ ដោយត្រូវប្រើជំនួយដកដង្ហើមដោយអុកស៊ីហ្សែនក្នុងមន្ទីរពេទ្យOchesner LSU Health ក្នុងទីក្រុង Shreveport រដ្ឋ Louisiana ។​
គ្រួសារលោកLuke Letlow បានឲ្យដឹងថា​«គ្រួសារខ្ញុំ​អរគុណដល់ការបន់ស្រន់ និងការជួយជ្រោមជ្រែងក្នុងរយៈពេលដ៏លំបាកបំផុតនាពេលកន្លងមក ។ ពេលវេលារៀបចំពិធីបុណ្យសពនឹងប្រកាសនៅពេលក្រោយ។
លោក​Luke Letlow ទើបតែជាប់ឆ្នោតតំណាងរាស្ត្រថ្មី​ហើយនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃ ទី៣ ខែមករា ឆ្នាំ​២០២១​។ អភិបាលរដ្ឋLouisiana លោក John Bel Edwards បានចូលរួមរំលែកទុក្ខដល់គ្រួសារ​តំណាងរាស្ត្រដែលស្លាប់ដោយកូវីដ-១៩​​។
បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ-១៩ចំនួន ​១៩,៩៧លាននាក់ និងស្លាប់​ជាង ៣៤៦ពាន់នាក់ ។ កន្លងមកអាមេរិកបានកំណត់គោលដៅចាក់វ៉ាក់សាំង ឲ្យបាន​២០​លាននាក់នៅក្នុងឆ្នាំ​២០២០នេះ ប៉ុន្តែមកទល់ថ្ងៃនេះទើបតែចាក់បាន​ជាង​២លាននាក់ប៉ុណ្ណោះ គឺតិចជាងពីការគ្រោងទុក៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print