រថយន្តម៉ាស្តាបេីកលឿនបុករនាំងថ្មពុះចែកទ្រូងផ្លូវបន្តបុករថយន្តម៉ាស្តាមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាស្តាBF50មួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចខាងកេីតផ្សារដេីមគ​ តាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ផ្សារដេីមគ​ ព្រុំប្រទល់សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹកកេងកង។

តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានរថយន្តម៉ាកម៉ាស្តាBF50​ ពណសពាក់ស្លាកលេខភ្នំពេញ2BI-6461 បេីកបរតាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងភ្លាមនោះក៏បន្តបុករថយន្តម៉ាកម៉ាស្តា ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AK-2185 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាដំណំសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុដោយសារតែរបាំងថ្មពុះចែកទ្រូងផ្លូវមិនមានរងការខូចខាតទេីបសមត្ថកិច្ចសម្របសម្រួលភាគីទាំងសងខាងដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

...

ដោយ៖ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print