សហគមន៍អេកូទេសចរណ៍ព្រះរំកិល​រៀបចំកញ្ចប់ទស្សនកិច្ច ត្រៀមជូនភ្ញៀវក្នុងឱកាសឆ្លងឆ្នាំសកល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រជាសហគមន៍ ​អេកូទេសចរណ៍ផ្សោត​ព្រះរំកិល​​ បានរៀបចំកញ្ចប់ទស្សនកិច្ច តាមដងទន្លេមេគង្គ លើ ដើម្បីចូលរួមគាំទ្រគោលការណ៍ របស់ក្រសួងទេសចរណ៍ ។ នេះបើតាមការនញ្ជាក់ពីលោកផយ វណ្ណាសមាជិកសហគមន៍ ផ្សោត​ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ   ខេត្ត​ស្ទឹងត្រែង​​ ។

លោកផយ វណ្ណា បានឱ្យដឹងថា សមាជិកសហគមន៍បានត្រៀមលក្ខណរួចជាស្រេច មធ្យោបាយដឹកជញ្ជូន   ដើម្បីបំរើសេវាកម្ម ជូនទេសចរ ធ្វើដំណើរកំសាន្ត តាមចំណុចនីមួយៗ នៅក្នុងតំបន់ទេសចណ៍សត្វផ្សោតព្រះរំកិល នាថ្ងៃឈប់សម្រាកឆ្លងឆ្នាំ សកល២០២០-២០២១ខាងមុខនេះ។

លោកបន្តថា កញ្ចប់ទស្សនកិច្ចនេះ ភ្ញៀវទេសចរ អាចទស្សនា សត្វផ្សោតទឹកសាប  ​រួចបន្តដំណើរ ទស្សនា ទេសភាពតាមកោះ ដូចជា (កោះល្ង-កោះពាង-កោះលន់-កោះទន្សាយ-កោះឈើទាលតូចធំ- ជើងភ្នំបន្ទំចេក-ឆ្នេរកូនភ្នំខ្សាច់)ជាដើម។ល។

អាជីវករលក់ សម្លៀកបំពាក់នៅភូមិអន្លង់ស្វាយ់ លោក​ស្រីគាង រចនា បានប្រាប់ថា សក្តានុពលខាងលើ របស់សហគមន៍នេះហើយ ដែលអាចទាក់ទាញភ្ញៀវ   ឱ្យមកម្តងហើយចង់មកម្តងទៀត ចំណែក​ប្រជាសហគមន៍​ ក៏រកប្រាក់ ចំណូលបានទៅតាមនោះដែរ។

សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ព្រះរំកិលនេះ បានបង្កើតឡើងនៅឆ្នាំ២០០២ដែលធ្លាប់មានការគាំ​ទ្រ​​​ពីអង្គការម្លប់​បៃតងនិងមានសត្វផ្សោជាចក្ខុវិស័យ តែក្រោយពីមានតំបន់ដនសាហុងបង្កើតឡើងនៅជិតនេះ ​សត្វផ្សោតបានធ្វើការបម្លាស់ទី  ទើបសហគមន៍នាំគ្នា ផ្លាស់ប្តូរនិងរៀបចំ   ទីតាំង តំបន់សក្តានុពលចំនួន០៧កន្លែងផ្សេងទៀត ជាកញ្ចប់ទស្សនកិច្ច សម្រាប់ជូនភ្ញៀវទស្សនាបន្ថែម ក្រៅពីការទស្សនាសត្វផ្សោត ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print