លោក លឹម ហ៊ុយឡេង .លោក ហេង សុវណ្ណា សមាជិកគណៈកម្មាធិការកណ្តាលថ្នាក់ជាតិ ចុះជួយស្រុកព្រៃនប់ និងលោកស្រី ហួត ស៊ីថា ជាភរិយាប្រគល់រថយន្តស៊ីរ៉ែន ០១គ្រឿង និងគ្រឿងឧបភោគបរិភោគ ជូនដល់មូលដ្ឋានកងទព័សមុទ្ររាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមចំណែកលើវិស័យការពារជាតិ ជាមួយរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងមកនេះលោក លឹម ហ៊ុយឡេង.លោក ហេង សុវណ្ណា ហៅ (ហ៊ិន ត្រឹង) សមាជិកគណៈកម្មាធិការកណ្តាលថ្នាក់ជាតិ ចុះជួយស្រុកព្រៃនប់ និងលោកស្រី ហួត ស៊ីថា ជាភរិយា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខដល់នាយនាវីនិងពលនាវិកកងទព័មូលដ្ឋានសមុទ្ររាម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២១និងបាននាំយករថយន្តភីអាប់ ម៉ាកCharlet ស៊េរីឆ្នាំ២០១៩ មួយគ្រឿង បំពាក់ភ្លើងស៊ីរ៉ែន មានតម្លៃ ១៨,០០០ ដុល្លារអាមេរិក រួមជាមួយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដើម្បីប្រើប្រាស់ក្នុងអង្គភាព ។ 

        ពិធីប្រគល់ និងទទួលរថយន្តសារ៉ែន ធ្វើឡើងនៅទី បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដោយមានវត្តមាន លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានទទួលស្វាគមន៍ និងថ្លែងអំណរគុណលោក លឹម ហ៊ុយឡេង និងក្រុមគ្រួសារ ដែលបានចំណាយថវិកាទាំងពេលវេលាដ៏មានតម្លៃទិញរថយន្ត ភីអាប់ម៉ាកCharletមួយគ្រឿងបំពាក់ដោយភ្លើងស៊ីរ៉ែនព្រមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនយកមកប្រគល់ជូនដល់កងទ័ពមូលដ្ឋានសមុទ្ររាម នេះជាសកម្មភាពមនុស្សធម៌រួមចំណែកនៅក្នុងវិសយ័ការពារជាតិជួយដល់កងទ័ពមូលដ្ឋានសមុទ្ររាមនាពេលនេះ ។ លោក ឧត្តមនាវីឯក អ៊ុក សីហា នាយនាវី,នាយនាវីរង និងពលនាវិកមូលដ្ឋានសមុទ្រទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោក និងក្រុមគ្រួសារ ស្របពេលដែលមូល ដ្ឋានសមុទ្រកំពុងខ្វះរថយន្តស៊ីរ៉ែនសម្រាប់នាំផ្លូវ និងចូលរួមអន្តរាគមន៍  ហើយរថយន្តនេះ អង្គភាពយកមកប្រើប្រាស់ក្នុងការអន្តរាគមន៍ជួយ សង្គ្រោះ ក្នុងគ្រោះមហន្តរាយនានា ក៏ដូចជាមធ្យោបាយនាំផ្លូវជាដើម ។ 

         លោក ឧត្តមនាវីឯក អ៊ុក សីហា បន្តថា កន្លងមកអង្គភាពមូលដ្ឋានសមុទ្របានចូលរួមការងារសង្គមជាច្រើន ដូចជា ការងារកាកបាទក្រហម Covid-១៩ និងមូលនិធិគន្ធបុប្ផាជាដើម ពិសេសគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ម្យ៉ាងទៀតមូលដ្ឋានសមុទ្របានពង្រឹងវិន័យចំពោះនាយទាហាន ពលទាហានមិនត្រូវប្រើប្រាស់គ្រឿងញៀន ប្រសិន បើរកឃើញប្រព្រឹត្តគ្រឿងញៀនលេងល្បែងស៊ីសងគ្រប់ប្រភេទនិងត្រូវបណ្តេញចេញពីអង្គភាព ។ 

         លោក លឹម ហ៊ុយឡេង មានប្រសាសន៍ថា ដោយមើលឃើញនូវការខ្វះខាតរថយន្តស៊ីរ៉ែននាំផ្លូវ ទើបលោកបានឧបត្ថម្ភរថយន្តនេះ ដើម្បីឱ្យអង្គភាពមូលដ្ឋានសមុទ្រមានរថយន្តស៊ីរ៉ែននាំផ្លូវ ដើម្បីប្រើជាប្រយោជន៍ក្នុងមូលដ្ឋានសមុទ្រ ក៏ដូចជាប្រយោជន៍សម្រាប់ការពារសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះតំបន់រាម ជាតំបន់មានសក្តានុពលខាងវិស័យទេសចរណ៍និងវិនិយោគនៅពេលខាងមុខ ។

      ក្នុងឱកាសនោះលោក ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង )ក្រុមការងាររាជរដ្ឋាភិបាលចុះជួយពង្រឹង១៥ឃុំនៅស្រុកព្រៃនប់ និងលោកស្រី ហួត ស៊ីថា ជាភរិយា បាននាំយកម៉ាស៊ីនស្កេនកំដៅមួយគ្រឿង និងថវិកា ចំនួន៥០០,០០០រៀល មានមីចំនួន២០កេស ទឹកសុទ្ធចំនួន២០កេសនិងទឹកក្រូចចំនួន២០កេសជូនដល់កងអន្តរាគមន៍ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រផងដែរ ៕ 

        

...

ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print