ផ្ទះពលរដ្ឋជាង២០ខ្នងរងការខូចខាតដោយសារខ្យល់កន្រ្តាក់នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា មានករណីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាង២០ខ្នងរងការខូចខាត ។ មន្ត្រីមូលដ្ឋានដដែលបញ្ជាក់ថា នេះជារដូវខ្យល់ធ្លាក់ពីជើងភ្នំកំចាយក្នុងរង្វង់៤ឬ៥ថ្ងៃ ដែលតែងវាយប្រហារមកលើឃុំមួយចំនួនតាមដងផ្លូវជាតិលេខ៣(វាលរេញ-កំពត) ស្ទើរតែរៀងរាល់ឆ្នាំ ដោយគ្រាន់តែឆ្នាំខ្លះធ្ងន់ធ្ងរ និងឆ្នាំខ្លះមិនសូវធ្ងន់ធ្ងរ ។

ចំពោះស្ថានភាពខ្យល់កន្ត្រាក់នេះ ពលរដ្ឋនៅមូលដ្ឋានដែលរងផលប៉ះពាល់បានសម្តែងនូវការព្រួយបារម្ភថា បើនៅតែបន្តកើតមានច្រើនថ្ងៃទៀត ការខូចខាតផ្ទះ សម្បែងពលរដ្ឋអាចនឹងកើនឡើងបន្ថែមទៀត ។ សូមបញ្ជាក់ថា គ្រោះធម្មជាតិនេះគ្រាន់តែខូចខាតផ្ទះសម្បែងប៉ុណ្ណោះមិន មានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ឆ្លាម សមុទ្រ

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print