ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់។
ជាក់ស្តែងនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការសម្រេចបើកនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១តទៅ ដោយរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច ១.៥០ម៉ែត្រ ពាក់ម៉ាសការពារជាប្រចាំ និងអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដាសុខាភិបាល (SOP) ព្រមទាំងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕ដោយ៖សហការី
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានដូចខាងក្រោម៖
...