ខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២១នេះ ភ្ញៀវទេសចរទៅកម្សាន្ដប្រមាណ៥ម៉ឺននាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១នេះ​ ភ្ញៀវទេសចរដែលនាំគ្នាទៅលេងកម្សាន្ដនៅឯខេត្តព្រះសីហនុ មាន​ប្រមាណ​៥ម៉ឺននាក់។ នេះបើតាមការអះអាងពីលោក​ តាំង​​ សុចិត្រគ្រឹស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។

សូមជម្រាបថា ភ្ញៀវទេសចរសរុបចំនួន៣៦,៨៤៨នាក់កើនឡើង២៣,៧៣% បើធៀបនឹងឆ្នាំ ២០១៩​ ។ ក្នុង​នោះភ្ញៀវជាតិមាន៣៥,២៧៨នាក់កើនឡើង៥៦,៧៩%បើធៀបនឹងឆ្នាំ ២០១៩។
ភ្ញៀវបរទេស ១,៥៧០នាក់ ថយចុះ៧៨,៤៣% បើធៀបនឹងឆ្នាំ២០១៩ ។​ លោក​បន្តថា​ ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ១ជើង មានសរុប២៣នាក់ ( ចិនទាំងអស់) ។

​លោក​ តាំង​​ សុចិត្រគ្រឹស្នា​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាមានចំនួនសរុប ២,១៣៣នាក់ ថយចុះ២០,៧៣% បើធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះ ភ្ញៀវជាតិមាន១,៨៥០នាក់ កើនឡើង៥,៧១% បើធៀបនឹងឆ្នាំ២០១៩។ ចំណែកភ្ញៀវបរទេសមាន២៨៣នាក់ ថយចុះ៦៩,៩២% បើធៀបនឹងឆ្នាំ២០១៩។

​ដោយឡែកភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ៣០,៦២៣នាក់ កើនឡើង១៣០,៨៥% បើធៀបនឹងឆ្នាំ២០១៩​ ។ ភ្ញៀវជាតិ ២៩,២៧៨នាក់ កើនឡើង១២៨,៤៦% បើធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវបរទេសមាន១,៣៤៥នាក់ កើនឡើង១៩៨,៨៨% បើធៀបនឹងឆ្នាំ២០១៩៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print