អាជ្ញាធរថៃ រកឃើញករណីកូវីដ-១៩ថ្មី ២៧៩នាក់ និងស្លាប់២នាក់បន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Taweesin Visanuyothin បានបញ្ជាក់ថា នារយៈពេល២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរថៃរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៧៩ករណី ហើយមានអ្នកស្លាប់២នាក់បន្ថែមទៀត។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បន្តថា ក្នុងចំណោមករណីថ្មី ទាំង២៧៩ មាន១៦ករណីជាពលករអន្តោប្រវេសន៍មីយ៉ាន់ម៉ា។ រីឯករណីស្លាប់ពីរនាក់នោះ មានបុរសថៃអាយុ៤៤ឆ្នាំ ដែលជាអ្នកជំងឺឆ្លងពីក្លិបរាត្រីមួយកន្លែងនៅបាងកក និងបុរសថៃអាយុ៧០ឆ្នាំម្នាក់ទៀត ដែលលួចឆ្លងព្រំដែនចូលមកពីមីយ៉ាន់ម៉ា។

ដោយឡែកនៅខេត្តសាមុតសាខន មានអ្នកឆ្លងបន្ថែមដល់៩០នាក់ បន្ទាប់ខេត្តឈុនបុរី ៥១នាក់ ខេត្តរ៉ាក់យ៉ង៣៧នាក់ ខេត្តច័ន្ទថាក់បុរី ២៩នាក់ ក្រុងបាងកក ២០នាក់ ខេត្តសាមុតប្រាកាន ១៣នាក់ ខេត្តត្រាត ៧នាក់ និងករណីនៅបណ្តាខេត្ត៨ផ្សេងទៀត។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៧១៦៣ករណី ក្នុងនោះស្លាប់៦៣នាក់ និងសះស្បើយជាង៤០០០នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print