វៀតណាមមានទារក​៣០០០នាក់កើតនៅថ្ងៃទី​១ខែមករាឆ្នាំ​២០២១

ចែករំលែក៖

តាមប្រភពព័ត៌មានពីមូលនិធិកុមារអន្តរជាតិ (UNICEF) ប្រចាំនៅក្នុងប្រទេសវៀតណាមបានឲ្យដឹងថា មានទារកប្រមាណ​៣០០០នាក់ក្នុងប្រទេសវៀតណាមកើតនៅថ្ងៃទី​១/១/២០២១​ ស្មើនឹង០,៨ភាគរយ នៃទារកកើតនៅលើពិភពលោកនាថ្ងៃដំបូងនៃឆ្នាំ​២០២១ គឺមាន​៣៧១.៥០៤នាក់។
សារព័ត៌មានស៊ីនហួបានដកស្រង់របាយការណ៍របស់ UNICEF ដែលបានប្រកាសថា ទារកចំនួន ៣៧១,៥០៤នាក់ ចាប់កំណើតនៅជុំវិញពិភពលោកក្នុងឱកាសចូលឆ្នាំសកល គឺនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
តើប្រទេសណាដែលមានទារកកើតមុនគេក្នុងថ្ងៃទី​១ឆ្នាំ​២០២១? ប្រទេសដីកោះហ្វីជី (Fiji) ក្នុងតំបន់ប៉ាស៊ីហ្វិក គឺជាប្រទេសទទួលស្វាគមន៍ទារកចាប់កំណើតមុនគេ ក្នុងឆ្នាំ២០២១នេះ ខណៈសហរដ្ឋអាមេរិកជាអ្នកទទួលទារក ដែលចាប់កំណើតចុងក្រោយគេ។ បើគិតនៅជុំវិញពិភពលោក ពាក់កណ្ដាលនៃទារកទាំង ៣៧១,៥០៤នាក់ ត្រូវចាប់កំណើតក្នុងប្រទេសចំនួន១០ ក្នុងនោះរួមមាន៖ ឥណ្ឌា (៥៩,៩៩៥នាក់), ចិន (៣៥,៦១៥នាក់), នីហ្សេរីយ៉ា (២១,៤៣៩នាក់), ប៉ាគីស្ថាន (១៤,១៦១នាក់), ឥណ្ឌូណេស៊ី (១២,៣៣៦នាក់), អេត្យូពី (១២,០០៦នាក់), សហរដ្ឋអាមេរិក (១០,៣១២នាក់), អេហ្ស៊ីប (៩,៤៥៥នាក់), បង់ក្លាដែស (៩,២៣៦នាក់) និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (៨,៦៤០នាក់)។
តាមការប្រកាសរបស់ UNICEF គិតជាសរុបទារកប្រមាណ ១៤០លាននាក់ នឹងត្រូវចាប់កំណើតក្នុងឆ្នាំ២០២១នេះ ហើយអត្រាសង្ឃឹមរស់របស់ពួកគេគឺរហូតដល់អាយុ៨៤ឆ្នាំ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print