វាយប្រហារនៅសាធារណរដ្ឋកុងហ្គោ ស្លាប់​២៥នាក់

ចែករំលែក៖

មានករណីវាយប្រហារកើតឡើងនៅក្នុងភូមិ​ Tingwe ស្រុក​Eringeti ប្រទេសកុងហ្គោ​កាលពីថ្ងៃទី​១ខែមករាឆ្នាំ​២០២១ ​។ កម្លាំងសម្ពន្ធភាពប្រជាធិបតេយ្យ (ADF) ជាអ្នកវាយប្រហារ​។ ក្រុម​(ADF) ជាក្រុមអ៊ិស្លាមជនជាតិអ៊ុយហ្គង់ដា​ ក្លាយជាការគំរាមកំហែងនៅតំបន់ភាគខាងកើតប្រទេសកុងហ្គោ។
លោក Njiamojaមន្ត្រីក្នុងតំបន់បានឲ្យដឹងថា កម្លាំងជួយសង្គ្រោះបានរកឃើញសាកសព​ជាច្រើន​ នៅក្នុងព្រៃ។​ ជនរងគ្រោះភាគច្រើនជា​កសិករ​រងការវាយប្រហារពេលធ្វើដំណើរទៅធ្វើការ​។ ជនរងគ្រោះជាច្រើនត្រូវគេកាត់ក្បាល ហើយខ្លះទៀតត្រូវចាប់ធ្វើជាចំណាប់ខ្មាំង​។
លោក Donat Kibwana មន្ត្រីគ្រប់គ្រងតំបន់ Beni បាននិយាយទៅកាន់សារព័ត៌មានរ៉យ
ទ័រថា កម្លាំងទាហានកុងហ្គោទៅយាមល្បាត​ក៏ប្រទះឃើញសាកសព​ជនរងគ្រោះជាច្រើន ។
តាមតួលេខរបស់អង្គការសហប្រជាជាតិ​​បានឲ្យដឹងថា មានពលរដ្ឋ​ដល់ទៅជាង​១ពាន់នាក់ ស្លាប់​ក្នុងការវាយប្រហារពីក្រុមADF ក្នុងរយៈពេល​២ឆ្នាំកន្លងមក គឺឆ្នាំ​២០១៩ និង​២០២០ ។​តំបន់ព្រំដែន ប្រទេសកុងហ្គោ និងអ៊ុយហ្គង់ដា​ ធ្លាក់ក្នុងអំពើហិង្សាដោយការវាយប្រហារ ។
ក្រុមភេរវកម្ម​រដ្ឋអ៊ិស្លាម តែងតែប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនាពេលកន្លងមក។ នៅពេលនេះគេមិនទាន់ដឹងថា ក្រុមភេរវកម្ម រដ្ឋអ៊ិស្លាមនិងក្រុមADF មានទំនាក់ទំនងគ្នាបែបណាឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print