កូវីដ​១៩៖ ឥណ្ឌាបង្កើនការចាក់វ៉ាក់សាំង​​ដល់ពលរដ្ឋ

ចែករំលែក៖

នៅថ្ងៃទី​២ខែមករា ឆ្នាំ​២០២១​​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឥណ្ឌា​លោក Harsh Vardhan បានឲ្យដឹងថា​ ប្រទេសនេះនឹងបង្កើនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ដោយអត់គិតថ្លៃ​នៅទូទាំងប្រទេស​មិនមែនតែនៅក្នុងទីក្រុងញូវដេលិនោះឡើយ​។
លោក​Harsh Vardhan ​បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ​១៩ បានបញ្ជូនទៅដល់ មន្ទីរពេទ្យ ក្នុងទីក្រុង នានា ដើម្បីត្រៀមចាក់ជូនពលរដ្ឋ​។ នៅថ្ងៃទី​២ខែមករា​ឥណ្ឌាចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​ដល់ពលរដ្ឋ​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​បានអំពាវនាវដល់ពលរដ្ឋ ​ត្រូវតែមានទំនុកចិត្តលើវ៉ាក់សាំង មិនត្រូវជឿតាមពាក្យចចាមអារាម ពីកម្រិតសុវត្ថិភាពនោះឡើយ។
រដ្ឋាភិបាលឥណ្ឌា​មានបំណងចាក់វ៉ាក់សាំង កូវីដ​១៩​ជូនពលរដ្ឋ​ចាប់ពីដើមខែមករាឆ្នាំ​២០២១ ។ រដ្ឋាភិបាលមានគម្រោង​ចាក់វ៉ាក់សាំងជូនពលរដ្ឋ​ឲ្យបាន​៣០០លាននាក់​ក្នុងរយៈពេល ពី​៦-៨ខែខាងមុខ។
គិតមកដល់វេលាម៉ោង ៧ និង​៣០​នាទីថ្ងៃទី​២ខែមករាឆ្នាំ​២០២១ តាមគេហទំព័រ​ Worldometer ​នៅទូទាំងប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងដល់ទៅ 10.305.788 នាក់ ឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក និងមានអ្នកស្លាប់ ដល់ទៅ​១៤៩.២១៨នាក់។
ឥណ្ឌាជាប្រទេសដែលរិតត្បិតខ្លាំងបំផុតក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩ ។ កម្លាំងសន្តិសុខឥណ្ឌា បានប្រើប្រាស់ រំពាត់វាយទៅលើអ្នកដែលបំពានច្បាប់​បម្រាមគោចរ​។ កម្លាំងសន្តិសុខយាមល្បាតបានពាក់មួកមានរូបកូវីដ​១៩​ ដើម្បីឲ្យពលរដ្ឋមានការប្រុងប្រយ័ត​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print