ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាំយកប្រាក់ឧបត្ថម្ភលើកទឹកចិត្តផ្តល់ជូនកងកំលាំងមានសមត្ថកិច្ច ប្រជាការពារ និងបុគ្គលិកអនាម័យឆ្នេរ ចំនួន៥៧នាក់ ស្ថិតនៅឆ្នេរអូរឈើទាល

ចែករំលែក៖

ខេត្តព្រះសីហនុ, នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកប្រាក់ឧបត្ថម្ភលើកទឹកចិត្តផ្តល់ជូនកងកំលាំងមានសមត្ថកិច្ច ប្រជាការពារ និងបុគ្គលិកអនាម័យឆ្នេរ មានចំនួន៥៧នាក់  ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនដែលជាកងកំលាំងមានសមត្ថកិច្ច ប្រជាការពារ និងបុគ្គលិកអនាម័យឆ្នេរ ដែលបានខិតខំបំពេញការងាររបស់ខ្លួន នាពេលកន្លងមក។ បន្ទាប់ពីកម្មវិធីប្រគល់ថវិកាលើកទឹកចិត្តរួចមក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងារដើររើសសំរាមតាមឆ្នេរ និងរៀបចំអនាម័យបរិស្ថានឆ្នេរឱ្យមានសោភ័ណ្ឌភាពល្អដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print