ប្រវត្តិប្រាសាទខ្មែរ÷ប្រវត្តិប្រាសាទប្រែរូបកសាងនៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១

ចែករំលែក៖

 

តាមការស្រាវជ្រាវរបស់លោក ប្រាជ្ញ សុវណ្ណរ៉ា​​ បានបញ្ជាក់ថា ប្រាសាទប្រែរូបកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១។

ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២.៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុង​ស្រះ​ស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា‌ គឺត្រង់​បង្គោលគីឡូម៉ែត្រលេខ ១៦ ។

ប្រាសាទប្រែរូបត្រូវ​បានកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័ន បច្ឆា​មរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះ​លទ្ធិ​ព្រហ្មញ្ញ​សាសនា ។ ប្រាសាទប្រែរូបនេះ បានសាងឡើងក្រោយ ប្រាសាទ​មេ​បុណ្យ​ ក៏ប៉ុន្តែប្រាសាទនេះ មានសភាពដូចគ្នាបេះបិទ ជាមួយ​ប្រាសាទ​មេបុណ្យ ពោលគឺ ប្រាសាទដែលបានកសាងឡើង ជាប្រាសាទ​ភ្នំ​ព្រម​ទាំង មានថែវលេចលយចេញ តាំងពីពេលកសាងមកម្ល៉េះ ហើយ​មាន​រៀប ជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។

តាមការ​បង្អាញ​ពីមន្ដ្រី​ផ្នែក​បុរាណវិទ្យា នៃក្រសួងវប្បធម៌‌ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាម​សិលាចារឹករបស់ ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលា នៃការ​កសាង​យ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃ ព្រះបាទ​រាជេន្ទ្រវរ្ន័ន ដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្ទ្រភទ្រេស្វរៈ ដាក់​នៅនឹងតួ​ប្រាសាទកណ្តាល ហើយក៏មានបង្ហាញដោយរូប សំណាក​ព្រះ​អង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹង ទាក់ទង​ទៅ​នឹង លទ្ធិព្រហ្មញ្ញសាសនា៕

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print