សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកមុខឃាតកសម្លាប់ស្រ្តីស៊ីឈ្នួលចាំចម្ការឲ្យគេស្លាប់ក្នុងចម្ការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺះ មកដល់ថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២១នេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវរកមុខឃាតកសម្លាប់ស្ត្រីម្នាក់ស៊ីឈ្នូលចាំចម្ការស្វាយឲ្យគេស្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី១ខែមករាកន្លងមកនេះ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានឲ្យដឹងថាហេតុការណ៍នេះកើតឡើងនៅចំណុចអូចោតស្ថិតក្នុងភូមិដូង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី ល្ងាចថ្ងៃទី១ខែមករាឆ្នាំ២០២១។

តាមសម្តីមន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចបានឲ្យដឹងថា សពស្ត្រីរងគ្រោះឈ្មោះជឹម ផា អាយុ៥៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃទទឹងឃុំក្រាំងដីវ៉ាយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។បច្ចុប្បន្នជាអ្នកចាំចម្ការស្វាយឲ្យឈ្មោះឡេង ចាន់ថានី(រស់នៅភ្នំពេញ)ជាមួយប្តីឈ្មោះពុធ ផាន អាយុ៦៨ឆ្នាំ ក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុបុរសជាប្តីបានចេញពីចម្ការទៅធ្វើទ្វាររបងផ្ទះឲ្យកូន នៅភូមិព្រៃទទឹង ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច លុះដល់វេលាម៉ោងជាង៥ល្ងាច បានវិលមកចម្ការវិញ តែមិនឃើញប្រពន្ធនៅរោង ក៏ត្រឡប់មករកនៅផ្ទះបង ប្អូនក្នុងភូមិតែមិនឃើញហើយទោះបីទូរសព្ទ័ចូលជាច្រើនដងគ្មានអ្នកទទួល។បន្ទាប់មកបុរសជាប្តីត្រឡប់មករកប្រពន្ធនៅចម្ការវិញ ស្រាប់តែប្រទះឃើញសពប្រពន្ធដេក ស្លាប់ក្នុងថ្លុកឈាមត្រង់ខាងជើងរោងចាំចម្ការចម្ងាយ២០ម៉ែត្រ រួចគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយមកកម្លាំងជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចបាន ដាក់ការសង្ស័យថាជាអំពើឃាតកម្ម ដោយជនសង្ស័យយកវត្ថុរឹងវាយក្បាលនិងយកកាំបិតអារ.កថែមទៀត។

ឃាត.កក្រោយពីធ្វើសកម្មភាពរួច បានយកទូរស័ព្ទពីជនរងគ្រោះចំនួន១គ្រឿងម៉ាកViVo រត់គេចខ្លួនបាត់ដោយបានបន្សល់ទុកកូនកាំបិតចិតបន្លែមុខពីរ១ កាបូបស្ពាយ១ មានប្រាក់រៀលចំនួន៣៦០០០រៀល និងខ្សែកមាសមួយខ្សែ ហើយត្រូវសមត្ថកិច្ចជំនាញប្រមូលទុកជាភស្តុតាង និងស្រាវជ្រាវរកមុខឃាត.ក ៕

ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print