ជនសង្ស័យម្នាក់ត្រូវបានសមត្តកិច្ចនគរបាលស្រុកបាណន់ឃាត់ខ្លួនករណីយកកាំបិតកាប់ព្រះសង្ឃបណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើតាមលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់បានប្រាប់ឲ្យដឹងថា ក្រោយហេតុការកើតឡើងនូវករណីកាប់ព្រះសង្ឃមួយអង្គបណ្តាលឲ្យរងរបួសធ្ងន់រួចមកនៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២១នេះលោកបានប្រើប្រាស់កម្លាំងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនបង្កម្នាក់ខណ:ព្យាយាមគេចខ្លួនក្រោយធ្វើសកម្មភាពល្មើសកាលរសៀលថ្ងៃទី ២ ខែមករា ឆ្នាំ២០២១នៅត្រង់ចំណុចវត្តឈើទាល ឋិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។

   ជនបង្កមានឈ្មោះ ហេង សារិន ហៅពៅ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះជាសង្ឃគ្រូសូត្រឆ្វេង ព្រះនាម សូត្រ សុផុន ព្រះជន្ម ៧២ព្រះវស្សា គង់នៅក្នុងវត្តឈើទាល ត្រូវជនខាងលើពាក់ម៉ាស់ និងមួកបិទមុខចូលមកបំពានកាប់ត្រូវចំនួន ១កាំបិតលើផ្ទៃមុខបណ្តាលឲ្យរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យដេរថំនួន ៩ថ្នេរ។

   លោកអធិការបន្តថា យោងតាមការសាកសួរព្រះសង្ឃជនរងគ្រោះបញ្ជាក់ថាមូលហេតុដែលនាំឲ្យជនបង្កកាប់ព្រះអង្គដោយសារមូលហេតុជនបង្កមានគំនុំគុំកួនព្រោះកន្លងមកបានសុំព្រះអង្គចូលបួសចំនួន ៣លើកតែព្រះអង្គមិនអនុញ្ញាត។

ព្រះតេជគុណ សូត្រ សុផុន មានសង្ឃដីកាថាមូលហេតុដែលព្រះអង្គមិនអនុញ្ញតឲ្យជនបង្កបានបួសដោយសារជននេះកន្លងមកមានជាប់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀនដែលជាបច្ច័យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាធ្ងន់ធ្ងរ។ ចំពោះមុខនេះកម្លាំងការិយាល័យជំនាញស្រុកបាណន់បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនជនបង្កបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តអនុវត្តតាមនីតិវិធី៕ដោយ៖ស សារ៉េត

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print