ខ្សែបម្រើ Rafinha របស់ក្រុម Paris Saint-Germain ធ្វើតេស្តវិជ្ជមានជំងឺCOVID-19

ចែករំលែក៖

ក្លិប Paris Saint-Germain បានប្រកាសថា កីឡាកររបស់ពួកគេម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅពេលពួកគេវិលត្រឡប់ទៅហ្វឹកហាត់វិញបន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំសកល នេះបើយោងតាមសារព័ត៌មាន Marca ផ្សាយកាលពីថ្ងៃទី៣ មករា។

ក្លិបម្ចាស់ជើងឯកបារាំង Paris Saint-Germain មិនបានបង្ហាញឈ្មោះកីឡាកររូបនេះទេ ប៉ុន្តែបាននិយាយថា ឥឡូវនេះគាត់កំពុងអនុវត្តតាមពិធីសារ COVID-19 ហើយកំពុងនៅដាច់ដោយឡែកពីគេ។ ប៉ុន្តែទាំងសារព័ត៌មាន Le Parisien និង RMC បានរាយការណ៍ថា វាជាអតីតខ្សែបម្រើក្រុម Barcelona កីឡាករ Rafinha Alcantara 

ការហ្វឹកហាត់កាលពីថ្ងៃអាទិត្យគឺជាវគ្គដំបូងរបស់ Paris Saint-Germainក្រោមការតែងតាំងគ្រូបង្វឹកថ្មីរបស់ពួកគេគឺលោក Mauricio Pochettinoមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានបង្ហាញថាមាន

ការប្រកួតនៅលីកកំពូលបារាំងដំបូងរបស់ក្រុម Paris Saint-Germainគឺនឹងធ្វើឡើងនៅថ្ងៃពុធនៅពេលដែលពួកគេប៉ះជាមួយក្រុម Saint-Etienne នៅនៅក្រៅទឹកដី ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print