ក្លិប Paris Saint-Germain បានប្រកាសថា កីឡាកររបស់ពួកគេម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅពេលពួកគេវិលត្រឡប់ទៅហ្វឹកហាត់វិញបន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំសកល។ នេះបើយោងតាមសារព័ត៌មាន Marca ផ្សាយកាលពីថ្ងៃទី៣ មករា។
ក្លិបម្ចាស់ជើងឯកបារាំង Paris Saint-Germain មិនបានបង្ហាញឈ្មោះកីឡាកររូបនេះទេ ប៉ុន្តែបាននិយាយថា ឥឡូវនេះគាត់កំពុងអនុវត្តតាមពិធីសារ COVID-19 ហើយកំពុងនៅដាច់ដោយឡែកពីគេ។ ប៉ុន្តែទាំងសារព័ត៌មាន Le Parisien និង RMC បានរាយការណ៍ថា វាជាអតីតខ្សែបម្រើក្រុម Barcelona កីឡាករ Rafinha Alcantara ។
ការហ្វឹកហាត់កាលពីថ្ងៃអាទិត្យគឺជាវគ្គដំបូងរបស់ Paris Saint-Germainក្រោមការតែងតាំងគ្រូបង្វឹកថ្មីរបស់ពួកគេគឺលោក Mauricio Pochettinoមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានបង្ហាញថាមាន។
ការប្រកួតនៅលីកកំពូលបារាំងដំបូងរបស់ក្រុម Paris Saint-Germainគឺនឹងធ្វើឡើងនៅថ្ងៃពុធនៅពេលដែលពួកគេប៉ះជាមួយក្រុម Saint-Etienne នៅនៅក្រៅទឹកដី ៕
ដោយ៖ភារៈ