Updete : ជនសង្ស័យជាឃាតករ បានសារភាពថាខ្លួនសម្លាប់នារីរងគ្រោះ ខណៈរំលោភបាន៧ថ្ងៃហើយ , នាងថានឹងប្រាប់ម្ដាយ ,ខ្លួនខ្លាចជាប់គុកក៏សម្លាប់តែម្តង

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត! ជនសង្ស័យជាឃាតករ បានសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា, មូលហេតុដែលខ្លួនយកកាំបិតចាក់សម្លាប់នារីរងគ្រោះ ឱ្យស្លាប់ក្នុងថ្លុកឈាមនោះ ដោយសារតែខ្លួនខ្លាចជាប់គុក ព្រោះនារីរងគ្រោះបានគំរាមថានឹងប្រាប់ឪពុកម្ដាយឲ្យដឹងពីករណីខ្លួនរំលោភ កាលពី៧ ថ្ងៃមុននោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅមុននេះបន្តិច។

លោកបានបញ្ជាក់ថា ,ជនសង្ស័យជាឃាតករមានឈ្មោះ ទូច សុជាតិ ហៅ(អាដំរី) អាយុ ៣៥ឆ្នាំ សមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពប្រមាណជាងមួយម៉ោងក្រោយមក។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានយកកាំបិតចាក់នារីរងគ្រោះឈ្មោះ ផេង បញ្ញា អាយុ១៨ឆ្នាំ រស់នៅកន្លែងកើតហេតុ ក្នុងភូមិ-សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នោះពិតប្រាកដមែន ដោយសារតែខ្លួនភ័យខ្លាចជាប់គុក បន្ទាប់ពីនារីរងគ្រោះ បានប្រាប់ខ្លួនថា  នឹងប្រាប់រឿងដែលបានចាប់រំលោភអស់រយៈពេល  ថ្ងៃកន្លងទៅនោះ ឱ្យឪពុកម្ដាយបានដឹង។ ដូច្នេះចៀសវាងបែកការណ៍ ជនសង្ស័យក៏បានយកកាំបិត ចាក់ជាច្រើនកន្លែងទៅលើជនរងគ្រោះនៅវេលាម៉ោង ៧និង ៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បណ្ដាលឲ្យស្លាប់ ក្រោយពេលក្រុមគ្រួសារជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print