អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើជំហររបស់កម្ពុជាក្នុងការចូលជាសមាជិកនៃអនុសញ្ញាសិង្ហបុរីស្តីពីសន្ធានកម្ម

ចែករំលែក៖

ភ្នំពេញ, នារសៀលថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម លោក សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងនាមក្រសួងយុត្តិធម៌ បានដឹកនាំមន្រ្តីជំនាញមាន លោក ឃ្លោក  ដារ៉ា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ លោក ង៉ូ សាឡុង អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍  និងតំណាងពីនាយកដ្ឋានសន្ទានកម្ម និងយុត្តិធម៌មូលដ្ឋាន បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ Video Conference ដើម្បីប្រមូលធាតុចូល និងពិភាក្សាលើគុណសម្បត្តិនិងគុណវិបត្តិរបស់កម្ពុជាក្នុងការចូលជាសមាជិកនៃអនុសញ្ញាសិង្ហបុរីស្តីពីសន្ធានកម្ម (Singapore Convention on Mediation) ក្រោមអធិបតីភាពលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈមេធាវីកម្ពុជា មជ្ឈមណ្ឌលជាតិមជ្ឈត្តកម្មពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print