លោក ស សុខា : សមិទ្ធផលថ្មីៗ ត្រៀមទទួលសិស្ស-និស្សិត ចូលសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងឆ្នាំសិក្សាថ្មី

ចែករំលែក៖

ខេត្តបាត់ដំបង: លោកសសុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា, សាកលវិទ្យាល័យជាតិបាត់ដំបង ជាសាកលវិទ្យាល័យរដ្ឋតែមួយគត់ ក្នុងខេត្តបាត់ដំបង ដែលបាន និងកំពុងអភិវឌ្ឍខ្លួនស្ទើរគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សា ស្របទៅនឹងគោលនយោបាយ ក៏ដូចជាកម្មវិធីកំណែទម្រង់ឧត្តមសិក្សា និងពង្រឹងប្រសិទ្ធភាព គុណភាព នៃការបណ្តុះបណ្តាល ផ្តល់ចំណេះដឹង ជំនាញដល់និស្សិត ឆ្លើយតបទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងសកលលោក ។

ការវិវត្តថ្មីៗ របស់សាកលវិទ្យាល័យជាតិបាត់ដំបង ត្រៀមទទួលសិស្ស-និស្សិតចូលរៀន ក្នុងឆ្នាំសិក្សាថ្មី រួមមាន ៖

👉មានទីធ្លាធំទូលាយ 

👉មានសួនបន្លែ សួនច្បារ សួនព្រៃស្រស់បំព្រង

👉មានសួនដូងប្រេង

👉មានតារាងបាល់ទាត់ធំទូលាយ

👉មានបន្ទប់ពិសោធន៍ប្រកបដោយស្តង់ដា

👉បន្ទប់ប្រជុំធំទូលាយ 

👉មានបន្ទប់សំភាសន៍

👉មានសាលសន្និសីទធំទូលាយ និងស្តង់ដា

👉មានស្រះចិញ្ចឹមត្រី និងលម្អត្រជាក់ចិត្ត

👉មានបន្ទប់សិក្សាប្រកបដោយផាសុកភាព និងស្តង់ដា

👉មានបំពាក់អំពូលភ្លើងពេលរាត្រី និងសឡាបំភ្លឺតាមដងផ្លូវនានាក្នុងបរិវេណសាកលវិទ្យាល័យ

👉មានបណ្ណាល័យសិក្សាស្រាវជ្រាវ

👉មានអគារស្នាក់នៅសម្រាប់និស្សិត ប្រកបដោយផាសុកភាព និងសុវត្ថិភាព

👉មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាសាកលវិទ្យាល័យល្បីៗនៅទូទាំងពិភពលោក 

👉មានក្រុមប្រឹក្សា សម្រាប់ផ្តល់ប្រឹក្សា និងពិគ្រោះយោបល់លើការសិក្សា ការស្រាវជ្រាវ សុខភាព ទីផ្សារការងារ និងការអភិវឌ្ឍសមត្ថភាពនិស្សិត

👉បរិស្ថាន បរិយាកាស និងសោភ័ណភាពស្រស់ស្អាត សាកសមជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានសក្តានុពលខ្ពស់ ប្រកបដោយគុណភាព ទទួលបានការទុកចិត្ត និងកោតសរសើរពីសំណាក់និស្សិត និងអាណាព្យាបាល៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print