មិនធម្មតាទេ ! សាវតា​មុខសញ្ញា​ បាញ់សម្លាប់​ នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ភ្នំពេញ ជាជនដៃឆៅ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋពីមុនមក ជាប់គុក ទើបចេញ ហើយមានសារជាតិសហាវដដែល

ចែករំលែក៖

 

ភ្នំពេញ, ជនសង្ស័យជាឃាតក បាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី តាមពិតគឺជាបុគ្គលម្នាក់ដ៏សាហាវបំផុត ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ កន្លងទៅ និងធ្លាប់ជាប់ពន្ធនាគារ ទើបជនសង្ស័យរូបនេះ មិនចោលសារជាតិរបស់ខ្លួន បន្តប្រព្រឹត្តបទឧក្រិដ្ឋដដែល។
សូមរំលឹកថា, ជនសង្ស័យជាឃាតកររូបនេះមានឈ្មោះ អ៊ា​ ណារ៉េន​ ហៅ​ រិន​ ផាន់​ អាយុ​ ៣៨​ ឆ្នាំ​ អតីត​ទាហាន​កម្ម៉ង់ដូ​ ស្នាក់​នៅ​ផ្ទះលេខ​ ៥៨​ អ៉ឺ១​ ផ្លូវ​ ១១០​ ភូមិ​ ១៦​ សង្កាត់​ផ្សា​រកណ្ដាល​ ១​ ខណ្ឌ​ ដូនពេញ​ ។

នៅដេីមឆ្នាំ​ ២០០៣​ ឈ្មោះ​ អ៊ា​ ណារ៉េន​ និង​ បក្ស​ពួក​ ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​បាញ់​សម្លាប់​ លោក​ ឱម​ រដរដ្ឋសាឌី ទីប្រឹក្សាសម្ដេចក្រុមព្រះ ប្លន់​យកទូរស័ព្ទដៃ​ ណូគា​ ៩២០០​ នៅ​ចំណុច​ជិត​ផ្សារ​កាប់គោ​ សង្កាត់​ ទន្លេ​បាសាក់​ ខណខណ្ឌចំការមន។

ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​បាញ់​សម្លាប់​លោក​ ឱម​ រដ្ឋ​សាឌី​ កម្លាំង​ជំនាញ​ ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ បានស្រាវជ្រាវចាប់ឃាត់ខ្លួន​ អ៊ា​ ណារ៉េន​ និង​ បក្ស​ពួក​ ឈ្មោះ​ផាត​ បញ្ជូនទៅ​ តុលាការ​រាជធានី​ភ្នំពេញ​ ។ តុលាការ​រាជធានី​បានផ្ដន្ទាទោសដាក់​ពន្ធនាគារ​ ។

នៅ​ឆ្នាំ​ ២០១៨​ ឈ្មោះ​ អ៊ា​ ណារ៉េន​ បានចេញ​ពី​ពន្ធនាគារ​ ។

នៅយប់ថ្ងៃទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ ឈ្មោះ​ អ៊ា​ ណារ៉េន​ បាន​បាញ់​សម្លាប់​នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ។ ប្រភពមួយ​បានបញ្ជាក់​ថា​ មូលហេតុ​ដែល​ អ៊ា​ ណារ៉េន​ បាញ់សម្លាប់​ នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ព្រោះតែ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ជនរងគ្រោះ​ បាន​ជេរ​ប្រមាថ​ដោយពាក្យ​អសុរោះ​ជាច្រើន​ទៅលេី​ អ្នកបេីកបរ​ រថយន្ដ​ Rx300 ដែល​ធ្វើ​ឲ្យ​ អ៊ា​ ណារ៉េន​ ខឹង​ក៏​បាញ់​សម្លាប់​តែម្ដង​ ។ (​ ករណី​អ្នកលេង​ ប៉ះ​អ្នកមែន​ ហេីយ​អ្នកមែន​ជាមុខសញ្ញាចាស់ថែមទៀត​ )។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងលាក់ខ្លួនក្នុងព្រៃគេចពីការប្រមាញ់ឡោមព័ទ្ធរបស់សមត្ថកិច្ច ហើយក៏ត្រូវប្រយ័ត្នផងដែរ ចំពោះប្រតិបត្តិការចុះបង្ក្រាប ខណៈជននេះមានកាំភ្លើងនៅជាប់តាមខ្លួន អាចនឹងបាញ់តដៃណាមួយជាមួយសមត្ថកិច្ច។
ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ច បានសហការគ្នាចម្រុះស្ថាប័ន បំពេញការងារដោយការប្រុងប្រយ័ត្ន គ្រប់វិធីសាស្រ្តដើម្បីចាប់ឃាត់ជនសង្ស័យខាងលើនេះ យកមកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

...

ដោយ, វណ្ណ:

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print