ពរពោះកូនដំបូងជាង៧ខែមែនក៏ សូដា នីតា និងយុទ្ធ ឋានៈ បន្តរក្សាជំហររៀបការនៅ៣ឆ្នាំក្រោយ

ចែករំលែក៖

ភ្នំពេញ៖ ប្រកាសបើកចំហរចំណងស្នេហ៍ត្រឹមជាង២ខែប៉ុណ្ណោះតារាចម្រៀង និងសម្តែង សូដា នីតា និងលោក យុទ្ធឋានៈ មានដំណឹងល្អហើយគឺការទទួលបានតំណក់ឈាមរួមគ្នាមានវ័យជាង៧ខែហើយ ហើយកូនក្នុងផ្ទៃ សូដា នីតាគឺជាកូនប្រុសថែមទៀតផង។ ទោះជាយ៉ាងណាពួកគេបន្តប្រកាន់ជំហររួមរស់នឹងគ្នាបន្តរហូតដល់៣ឆ្នាំក្រោយទើបចូលរោងការ។

តារាចម្រៀង និងសម្តែង សូដា នីតា និងលោក យុទ្ធឋានៈ ធ្លាប់បានលេចចេញដំណឹងភ្ជាប់ពាក្យដោយស្ងាត់ៗរហូតអ្នកទាំងពីរបានប្រកាសពីចំណងស្នេហ៍ដោយបើកចំហរកាលពីអំឡុងដើមខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅដោយពួកគេលើកឡើងថាការស្រលាញ់កើតចេញពីក្តីអាណិត និងការព្យាយាមធ្វើល្អដាក់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាតំណក់ឈាមរួមគ្នានេះនឹងអាចជម្រះមន្ទិលនិងពាក្យលេចលឺផងដែរថា ស្នេហារបស់ពួកគេគឺជាស្នេហាបែបលេងសើច ឬស្នេហាមួយឆាវដែលមិនមានភាពច្បាស់លាស់នោះ។ សូដា នីតា និងយុទ្ធ ឋានៈបានរៀបចំសែនព្រេនភ្ជាប់ពាក្យទទួលយកគ្នាជាស្វាមីភរិយានេះនឹងអាចឆ្លុះបញ្ចាំងពីស្នេហាដែលកាន់តែរឹងមាំច្បាស់លាស់ និងបន្សាបនូវដំណឹងលេចលឺថាជាស្នេហាភ្លើងចំបើង បានតែមួយខ្យល់នោះ។ តារាស្រីរូបនេះបានទទួលស្គាល់ថានាងពិតជាពរពោះកូនដំបូងរួមគ្នាជាមួស្វាមីនិងបានប្រកាសផ្អាកទទួលយកការងារសិល្បៈជាបណ្តោះអាសន្ន ដើម្បីត្រៀមខ្លួនសម្រាលកូនប្រុសដំបូង។  

ជាមួយគ្នានេះដែរលោក យុទ្ធ ឋានៈ វិញបានប្រាប់ ថារឿងមានកូនដំបូងរួមគ្នាគឺជារឿងពិតហើយពេលនេះភរិយាលោកពរពោះជាង៧ខែមកហើយដែរហើយតាមការពិនិត្យអេកូគឺពិតណាស់ថាជាកូនប្រុស។ លោកថាពិតជាសប្បាយរីករាយក្នុងនាមមានឈ្មោះជាឪពុកគេ ហើយអារម្មណ៍នេះមិនខុសពីបុរសដទៃឡើយ។ ទោះជាយ៉ាងណាលោកនៅតែរក្សាជំហររួមគ្នាជាមួយភរិយាទុករឿងមង្គលការនៅមួយឡែកដដែលគឺមិនរៀបការក្នុងអំឡុង៣ឆ្នាំនេះឡើយ។ លោកបញ្ជាក់ដែរថា មានឈ្មោះដែលស្រលាញ់ហើយគឺឈ្មោះ ស៊ិន សុផាកន ប៉ុន្តែមិនទាន់ប្រាកដក្នុងការដាក់ឈ្មោះនេះនៅឡើយដែលត្រូវរ់ងចាំការគន់គូរពីសំណាក់ព្រះសង្ឃផងដែរថា តើការដាក់ឈ្មោះនេះត្រូវនឹងថ្ងៃខែឆ្នាំកំណើតរបស់កូនប្រុសដែរឬយ៉ាងណា ៕

    

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print