លោក ហ៊ុន ម៉ានី: ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ នៃរបបប្រល័យពូជសាសន៍

ចែករំលែក៖

ភ្នំពេញ,លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានថ្លៃយ៉ាងដូច្នេះថា, យើងខ្ញុំជាយុវជនជំនាន់ក្រោយសូមលំឱនកាយគោរពដោយដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។ ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសយើង ជាការដាស់ស្មារតីក្នុងការថែរក្សាសុខសន្តិភាព កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្ត។ លោកថ្លែងបែបនេះនៅក្នុងវិធីអញ្ជើញ ដឹកនាំការងារសហភាពសហព័ន្ធយុវជនកម្ពុជា យកកម្រងផ្កាលំឱនកាយគោរពដោយដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍៕ដោយ, សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print