យោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ថា កីឡាករឆ្នើម២រូប គឺ Novak Djokovic និង Rafael Nadalនឹងធ្វើជាប្រធាននៅឯព្រឹត្តិការណ៍ ATP Cup នៅខែក្រោយដែលត្រូវបានកាត់បន្ថយមកត្រឹម១២ប្រទេសដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
កីឡាករវាយតឺន្នីសលេខ១ពិភពលោកសញ្ជាតិស៊ែប៊ី Djokovic នឹងដឹកនាំព្រឹត្តិការណ៍នេះ ខណៈដែលពួកគេសម្លឹងតំណែងការពារតំណែងជើងឯកចន្លោះពីថ្ងៃទី១ ដល់ទី៥ ខែកុម្ភៈនៅទីក្រុង Melbourne ។
ចំណែក Rafael Nadal ដែលជាប់ចំណាត់ថ្នាក់លេខ២តំណាងឱ្យក្រុមអេស្ប៉ាញដែលមានគោលបំណងសងសឹកការបរាជ័យរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។
ម្ចាស់ជើងឯក US Open កីឡាករ Dominic Thiem ដឹកនាំប្រទេសអូទ្រីស ខណៈដែលម្ចាស់ជើងឯក ATP Finals កីឡាករ DaniilMedvedev លេងឱ្យប្រទេសរុស្ស៊ី។ ចក្រភពអង់គ្លេសដែលខកខានមិនបានប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំ ២០២១ទេ។
សម្រាប់ការប្រកួតនេះគឺផ្អែកលើចំណាត់ថ្នាក់របស់ ATP របស់កីឡាករវាយតឺន្នីសឯកត្តជនកំពូលៗ របស់ប្រទេសនីមួយៗ ខណៈម្ចាស់ផ្ទះអូស្ត្រាលីត្រូវបានគេផ្តល់ជូនកៅអីរួចជាស្រេចពីចំណាត់ថ្នាក់។
ការប្រកួតកាលពីឆ្នាំមុនមានប្រទេសចូលរួមចំនួន២៤ និងអង់គ្លេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមរយៈចំណាត់ថ្នាក់របស់កីឡាករ Andy Murray ។ ទោះយ៉ាងណាពួកគេខកខានក្នុងឆ្នាំនេះដោយសារតែកីឡាករDan Evans គឺជាកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលេខ៣០ពិភពលោក។
ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករានៅពេលដែលក្រុមទាំង១២នឹងត្រូវបែងចែកជា៤ក្រុមដែលមាន៣នាក់។ ក្រុមឈ្នះនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ព្រឹត្តិការណ៍នេះត្រូវបានផ្លាស់ទៅទីក្រុងមែលប៊នបន្ទាប់ពីត្រូវបានលេងនៅទីក្រុង Brisbane, Perth និង Sydney កាលពីឆ្នាំមុនដើម្បីអនុញ្ញាតឱ្យកីឡាករអាចស្ថិតនៅក្នុងការការពារ និងធ្វើតេស្តរកកូវីដ-១៩ មុនពេលព្រឹត្តិការណ៍ Australian Open ចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈ ។
ខាងក្រោមនេះគឺជាកីឡាករឆ្នើមៗមកពី១២ប្រទេសដែលបានចូលរួម ៖
Serbia – Novak Djokovic |
Argentina – Diego Schwartzman |
Italy – Matteo Berrettini |
|
Austria – Dominic Thiem |
Japan – Kei Nishikori |
Russia – Daniil Medvedev |
France – Gael Monfils |
Greece – Stefanos Tsitsipas |
Canada – Denis Shapovalov |
Germany – Alexander Zverev |
Australia – Alex de Minaur |
ដោយ៖ភារៈ