សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់មកតុលាការពាក់ពន្ធ័រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀងះ ជនសង្សយ័៣នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចនគរបាល

ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់នាព្រឹកថ្ងៃទី

០៦ខែមករាឆ្នាំ២០២១។

បើតាមសមត្ថកិច្ចនគរបាល

ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានជាបន្តបន្ទាប់មានឈ្មោះឈ្មោះ អ៊ុក សាវ៉ែន ប្រុស មុខរបរមិនពិតប្រាកដ

ទី២មានឈ្មោះ ហុង គុយ ប្រុស មុខរបរមិនពិតប្រាកដ

និងទី៣មានឈ្មោះ សែន ទិត ប្រុស មុខរបរមិនពិតប្រាកដ អ្នកទាំង៣រស់ក្នុងក្រុងបាវិតខេត្តស្វាយរៀង។

ប្រភពបន្តថាសមត្ថកិច្ចក៏បាន

ដកហូតវត្ថុតាង ថ្នាំញៀន រួមជាមួយឧបករណ៍សំភារះមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣និង៤ ខែមករា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតនគរបាលស្រុកកំពង់រោទិ៍សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវរហូតធ្វើការចុះបង្ក្រាបឃាត់ជនសង្សយ័ជាបន្តបន្ទាប់ចំនួន៣នាក់និងវត្ថុតាងឧបករណ៍សំភារះមួយចំនួនទៀតផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print