ប្រធានWHO​៖ បង្ហាញ​ការខកចិត្ត​ខ្លាំង ក្រោយ​ចិន​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុមការងា ចូលទៅ​សិក្សា​ពី​ប្រភព​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​

ចែករំលែក៖

អន្តរជាតិ៖លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី មករា ឆ្នាំ២០២១បង្ហាញការខកចិត្តខ្លាំង ក្រោយចិនមិនទាន់អនុញ្ញាតឲ្យក្រុមការងារអន្តរជាតិរបស់អង្គការនេះ ចូលទៅសិក្សាពីប្រភពនៃជំងឺឆ្លងកូវីដ​-១៩ មកទល់ពេលនេះ ចិនពុំទាន់កំណត់ថ្ងៃជាក់លាក់ឲ្យក្រុមការងារ​WHO ចូលប្រទេសខ្លួននៅឡើយទេ ខណៈអ្នកជំនាញកំពុងរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលប៉េកាំង

ជាក់ស្តែងលោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានអនឡាញនៅថ្ងៃទី ខែមករាថា៖«​ថ្ងៃនេះ យើងដឹងថា មន្ត្រីចិន មិនទាន់សម្រេចការអនុញ្ញាតចាំបាច់ដើម្បីឲ្យក្រុមអ្នកជំនាញចូលប្រទេសចិនឡើយ​»​ បន្ថែមពីនេះលោក​Tedros រំឭកអាជ្ញាធរចិនថា បេសកកម្មស្រាវជ្រាវរបស់អ្នកជំនាញ ជាអាទិភាពរបស់ WHO

បេីតាមគម្រោងបេសកកម្មស្រាវជ្រាវរកប្រភពជំងឺកូវីដ​-១៩ នឹងដឹកនាំដោយលោក Peter Ben Embarek អ្នកជំនាញផ្នែកជំងឺឆ្លងពីសត្វរបស់WHO លោក Ben Embarek ធ្លាប់បានទៅទស្សនកិច្ចនៅចិនក្នុងខែកក្កដា ឆ្នាំ២០២០ ដើម្បីស្រាវជ្រាវដំណាក់កាលដំបូងពីជំងឺនេះ

ប្រធានផ្នែកកិច្ចការអាសន្នរបស់ WHO លោក Mike Ryan  បាននិយាយថា អ្នកជំនាញចំនួនរូប បានធ្វើដំណើរទៅកាន់ប្រទេសចិនហើយប៉ុន្តែមិនទាន់ទៅដល់នៅឡើយ លោកបន្តថា មន្ត្រីមួយរូប បានត្រឡប់មកវិញ និងមួយរូបទៀតកំពុងជាប់នៅប្រទេសទីបី លោកRyan សង្ឃឹមថា បញ្ហាដែលកើតឡើងគ្រាន់តែជារឿងភ័ស្តុភារ និងការិយាធិបតេយ្យដែលអាចនឹងដោះស្រាយបានយ៉ាងរហ័ស

សូមរម្លឹកថាមួយឆ្នាំក្រោយជំងឺកូវីដ​-១៩ បានផ្ទុះឡើងនៅក្រុងវូហាន រដ្ឋាភិបាលចិន យល់ព្រមឲ្យអ្នកជំនាញអន្តរជាតិចូលទៅកាន់ប្រទេសខ្លួនដើម្បីស៊ើបអង្កេតពីប្រភពនៃជំងឺរាតត្បាតនេះ ក្រុមការងារដែលមានអ្នកជំនាញចំនួន១០រូប ត្រូវបានរំពឹងថានឹងទៅដល់ចិន នាដើមខែមករាឆ្នាំ២០២១នេះ ប៉ុន្តែមកដល់ពេលនេះ ក្រុមស្រាវជ្រាវអន្តរជាតិ មិនទាន់ជាន់ទឹកដីចិននៅឡើយទេ

សូមជម្រាបថាស្របពេលបេសកកម្មស្ថិតក្រោមការរង់ចាំ ចិន ត្រូវបានមើលឃើញថា ព្យាយាមកែប្រែដំណើររឿងជំងឺកូវីដ​-១៩ នៅថ្ងៃទី ខែមករា លោក វ៉ាង យី ប្រមុខការទូតចិន អះអាងថា ការសិក្សាជាច្រើនបង្ហាញថា កូវីដ​-១៩ ផ្ទុះឡើងនៅតំបន់ជាច្រើននៅជុំវិញពិភពលោក សារព័ត៌មានរដ្ឋចិនធ្លាប់លើកឡើងថា ជំងឺកូវីដ​-១៩ មានប្រភពក្រៅទឹកដីចិន ហើយចូលមកទឹកដីខ្លួនតាមរយៈអាហារដែលនាំចូល អត្តលិបរទេសដែលចូលរួមកីឡាយោធានៅក្រុងវូហានក្នុងខែតុលា ឆ្នាំ២០១៩ ក៏ថាបាន

គួរបញ្ជាក់ថាអាជ្ញាធរចិន បានជូនដំណឹងទៅ WHO ស្តីពីជំងឺផ្លូវដង្ហើមប្រភេទថ្មី នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩ ក្រោយមានករណីផ្ទុះជំងឺមិនធ្លាប់មាននេះក្នុងក្រុងវូហាន តាំងពីពេលនោះមក អាមេរិកបានចោទប្រកាន់ចិនថា លាក់បាំងពីការផ្ទុះជំងឺឆ្លងនេះ និងក៏បានទាមទារផងដែរឲ្យWHO ស៊ើបអង្កេតដោយមានតម្លាភាពចំពោះការផ្ទុះឡើងនេះ ចំពោះការស្រាវជ្រាវនេះ អាមេរិកក៏រិះគន់ WHO ដែរ ចំពោះការអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រចិនចូលរួមក្នុងការស្រាវជ្រាវដំណាក់កាលដំបូង៕ដោយ៖សតារា

លោកTedros Adhanom Ghebreyesus អគ្ភាអគ្គនាយកWHO

...

​រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print