មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យ នៅពេលយប់ ពង្រឹងកម្លាំង សហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ  ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកអភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យកម្លាំងនៅតាមបណ្តាគោលដៅដែលសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់ និងប្រាប់ឱ្យកម្លាំងទាំងអស់យកចិត្តទុកដាក់ថែសុខភាពផ្ទាល់ខ្លួនឱ្យបានល្អដែរ។

សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនដែលបានកំណត់យ៉ាងណាក៏ដោយ ក៏ពលករមួយចំនួននៅតែបន្តលួចឆ្លងដោយខុសច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print