មេបញ្ជាការយោធភូមិភាគ៥អញ្ជើញបិទវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុកបាញ់គ្រាប់ពិត របស់វរសេនាតូចលេខ៥២៣

ចែករំលែក៖

 ខេត្តបាត់ដំបង៖ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុកបាញ់គ្រាប់ពិត អាវុធ AK 47 និង PKM របស់វរសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២  នៅព្រឹកថ្ងៃពុធ ៨ រោច ខែបុស្ស 

ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

 ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១

ស្ថិតនៅទីលានបាញ់គ្រាប់ពិតថ្មី ក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងដែលមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ មេបញ្ជាការង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង ពលទាហាន និងអាជ្ញាធរដែនដី ។

តាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបានឱ្យដឹងថាវគ្គនេះមានរយ:ពេល២៩ថ្ងៃ។ សិក្ខាកាម១០៩នាក់ ជាលទ្ធផលទទួលបាននិទ្ទេសល្អ ៣២នាក់ ល្អបង្គួរ ៥៩នាក់ និងមធ្យម ១៨នាក់។

ឧត្តមសេនីយ៍ឯក ឯក សំអូន  បានថ្លែងឲ្យដឹងថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ កងយោធពលខេមរភូមិន្ទក្នុងនោះភារកិច្ចហ្វឹកហ្វឺនសិក្សារៀនសូត្រជាអាទិភាពហើយត្រូវបានថ្នាក់លើយកចិត្តទុកដាក់ហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុកបាញ់គ្រាប់ពិតនេះដើម្បីយកអនុវត្តភារកិច្ចស្នូលរបស់ខ្លួនផង និងជាការប្រមូលផ្ដុំកម្លាំងដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗតាមបទបញ្ជារបស់ថ្នាក់លើ។

លោកមេបញ្ជាការក៏ បានធ្វើការកោតសរសើរដល់អង្គភាពវរសេនាតូចលេខ៥២៣ ដែលបានប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជានិងផែនការរបស់ថ្នាក់លើហើយសូមសរសើរចំពោះសិក្ខាកាមបានហ្វឹកហ្វឺនដល់បញ្ចប់វគ្គនៅថ្ងៃនេះបានខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: និងសូមផ្ដាំផ្ញើដល់កម្លាំងដែលបានធ្វើការហ្វឹកហ្វឺនរៀនសូត្ររួចត្រូវយកចំណេះដឹងទៅអនុវត្តនិងជួយបង្ហាត់បង្ហាញដល់អ្នកមិនចេះបន្ត។

ជាចុងក្រោយ លោកមេបញ្ជាការ បានណែនាំឲ្យនាយទាហាននិងពលទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលនិងវិធានរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ចូលសហគមន៍ត្រូវធ្វើការណែនាំអនុវត្តអនាម័យត្រឹមត្រូវការរស់នៅក្នុងអង្គភាពនិងគ្រួសារ។

សូមចៀសឱ្យឆ្ងាយពីការជួញដូរនិងសេពគ្រឿងញៀន។

ក្នុងឱកាសនេះផងដែរលោកមេបញ្ជាការក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិក្ខាកាមដែលមានស្នាដៃល្អ និងជូនដល់អង្គភាពចំនួន២លានរៀលផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print