ភ្នំពេញ, បើយើងមើលអំពីរូបភាពក្នុងរបបបនប្រល័យពូជសាសន៍ ពិតជាចងចាំនូវសោកនាដកម្ម នៃការសម្លាប់ប្រជាពលរដ្ឋរាប់លាននាក់ និងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាតិស្ទើរទាំងស្រុង។ នេះហើយជាលទ្ធផលដែលចេញពីសង្គ្រាម
វាមិនត្រឹមតែធ្វើឲ្យខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធជាតិតែប៉ុណ្ណោះទេ ហើយថែមទាំងសម្លាប់ជីវិតមនុស្សជាច្រើន ហើយបានបន្សល់ទុកនូវតែការឈឺចាប់ខ្លោចផ្សាជាទីបំផុត។
អរគុណសន្តិភាព អរគុណយុវជនជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិត ស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតនាំឲ្យកម្ពុជាចាប់ផ្តើមមានការអភិវឌ្ឍមកទល់សព្វថ្ងៃនេះនៅគ្រប់ទីកន្លែង កើតចេញពីស្មារតី៧មករា ៕
...
ដោយ, សិលា