ខេត្តស្វាយរៀងះលោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រខេត្តស្វាយរៀងបានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋសមាជិកសមាជិការបក្សភូមិចំនួន១០៥នាក់ក្នុងភូមិជីកដីឃុំអណ្ដូងត្របែកស្រុករមាសហែកខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅទីធ្លារស្នាក់ការគណបក្សភូមិ។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក និងមន្ត្រីរាជការថ្នាក់ ខេត្ត ស្រុក ជាច្រើននាក់ផងដែរ។
លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រខេត្តស្វាយរៀងបានមានប្រសាសន៏ថាយើងខ្ញុំទាំងអស់គ្នា មានភ័ព្វសំណាងបានរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ដែលផ្តើមចេញពីមូលដ្ឋានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្រីបន្តថាដូច្នេះយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចងចាំ និងដឹងគុណជានិច្ចចំពោះគុណូបក្ការៈដ៏ថ្លៃថ្លាបំផុត នៃមហាជ័យជម្នះ ៧ មករា ១៩៧៩ ដែលបានជួយសង្រ្គោះអាយុជីវិត និងសង្គមជាតិយើងឱ្យរស់ឡើងវិញ បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត “បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ” ហេតុដូច្នេះហើយ បានជាប្រជាជនកម្ពុជាគ្រប់រូប ចាត់ទុកថា “ថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទី២របស់ខ្លួន” ។
បន្ទាប់មកលោកស្រី និងលោកអភិបាលស្រុកក៏បានបន្តចុះជួបអតីតក្រុមប្រឹក្សាឃុំគគីរ៤នាក់ដោយ
ក្នុងម្នាក់ៗទទួលបានអង្ករ២៥kg. មី១កេស ទឹកផ្លែឈើ១កេស ក្រម៉ា១ ថវិកា ៥ម៉ឺនរៀលផងដែរ។