បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំសិក្ខាសាលា ដែលមានលក្ខណៈជាប្រវត្ដិ សាស្ដ្រលើកទី១ដើម្បីផ្ដល់ចំណេះដឹង និងដកស្រង់បទពិសោធន៍ល្អៗដល់គ្រូនគរបាលជាតិ

ចែករំលែក៖

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជាបានបើកសិក្ខាសាលាមួយស្តីពី”ការផ្តល់ចំណេះដឹង និងដកស្រង់បទពិសោធន៍លើការងារបង្ហាត់បង្រៀនរបស់គ្រូនគរបាលជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជានិងដោយមានការធ្វើបទបង្ហាញដោយវាគ្មិនជំនាញគរុកោសល្យ និងវិធីសាស្ត្របង្ហាត់បង្រៀនជាច្រើនរូបដែលអញ្ចើញមកពីស្ថាប័នអប់រំផ្សេងៗ ទាំងរដ្ឋ និងឯកជន។
ក្នុងពិធីនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងដើម្បីលើកកម្ពស់ និងពង្រឹងគុណភាពសមត្ថភាពគ្រូនគរបាលជាតិកម្ពុជា ឲ្យក្លាយជាគ្រូប្រកបដោយជំនាញវិជ្ជាជីវៈបែបទំនើប មានសមត្ថភាព មានស្មារតីទទួលខុសត្រូវលើការងារ បង្ហាត់បង្រៀន ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ។
លើសពីនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ថែមថា នេះជាការបញ្ជាក់ឲ្យឃើញ​យ៉ាងច្បាស់ នូវការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ របស់ខ្លួន និងឆ្លុះបញ្ចាំងអំពីសកម្មភាពការងារយ៉ាងសកម្ម របស់បណ្ឌិត្យសភានគរបាលកម្ពុជា​ដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងផែនការរបស់ក្រសួងមហាផ្ទៃ ក្នុងការកែទម្រង់កងកម្លាំងនគរបាលជាតិ និង មន្រ្តីពន្ធនាគារ ជាពិសេសមន្ត្រីវ័យក្មេងឲ្យមានសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ ​ស្របតាមតម្រូវការរបស់ ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសមាគមអាស៊ាន នាឆ្នាំ ២០១៥ នេះ ។

20150715-231009.jpg

20150715-231005.jpg

20150715-231000.jpg

...

20150715-231014.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print