អ្នកឯកទេសវិភាគពីព្រឹត្តិការណ៍ពិភពលោកបានឲ្យដឹងថា អាមេរិកកំពុងតែខិតខំបញ្ចប់ជម្លោះជាមួប្រទេសតូចៗដើម្បីប្រមូលកម្លាំងទៅទប់ទល់ជាមួយប្រទេសធំដែលអាចគម្រាមកំហែងដល់មហាអំណាចសេដ្ឋកិច្ចយោធានៅលើពិភពលោករបស់អាមេរិក។
ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសមួយចំនួននៅលើពិភពលោកវាសមល្មមនិងបញ្ចប់ទៅហើយ។ការបញ្ចប់វិវាទនោះអាចជួយឲ្យសេដ្ឋកិច្ចរបស់អាមេរិករីកចំរើនមួយផ្នែកធំ ហើយអាមេរិកបានបញ្ចប់កង្វល់ពីការគម្រាមកំហែងពីប្រទេសតូចតាចជារឿងមិនសមហេតុផល។ ទាំងនោះហើយបានជាអាមេរិកព្រមព្រៀងបង្កើតទំនាក់ទំនងឡើងវិញជាមួយប្រទេសគុយបា អីរ៉ងនិងវេណេហ្ស៊ូអេឡា ។
មួយវិញទៀតគោលដៅរបស់អាមេរិកដែលតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសដែលអាមេរិកបានដាក់ទណ្ឌកម្ម ដូចជាអីរ៉ងនិងវេណេហ្ស៊ូអេឡា គឺជាប្រទេសដែលសម្បូរថាមពលប្រេងឧស្ម័ន ហើយការបញ្ចាប់សត្រូវអាចធ្វើឲ្យអាមេរិកពិសេសគឺសម្ព័ន្ធមិត្តរបស់អាមេរិកនៅអឺរ៉ុបអស់ក្តីកង្វល់ពីកង្វះថាមពល ក្រោយពេលរុស្ស៊ីផ្អាកលក់ឧស្ម័នហ្គាសទៅឲ្យអឺរ៉ុបដោយសារតែការដាក់ទណ្កកម្មរបស់លោកខាងលិច។ គ្រាន់តែលោកខាងលិចប្រកាសពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រជាមួយប្រទេសអីរ៉ងភ្លាមតម្លៃប្រេងនៅលើពិភពលោកបានចុះថ្លៃមួយរំពិច។
គោលដៅរបស់អាមេរិកនាពេលនេះគឺប្រមូលកម្លាំងទប់ទល់ជាមួយរុស្ស៊ីនិងចិន បើទុកឲ្យប្រទេសជាសត្រូវអាមេរិកចិនមិនមានជារឿងល្អនោះឡើយ។ អ្នកឯកទេសអាមេរិកបញ្ចាក់ថាប្រសិនបើអាមេរិកមិនខិតខំទប់ស្កាត់នាពេលនេះទេនោះ មហាអំណាចទីមួយលើពិភពលោករបស់អាមេរិកត្រូវចិននិងរុស្ស៊ីហែកចែកគ្នាជាមិនខានក្នុងអំឡុងឆ្នាំ២០៥០នេះ។
ចំពោះកិច្ចព្រមព្រៀងបរមាណូអីរ៉ងវិញ គឺជាដំណាក់កាលចចារយូអង្វែងដើម្បីរួមផុតពីសង្គ្រាមដោយអត់ប្រយោជន៍។លោកEmeritus Charles Freeman អគ្គរដ្ឋទូតអាមេរិកនៅអារ៉ាប់និងជាប្រធានគណកម្មការកិច្ចការបរទេសប្រចាំនៅមជ្ឈឹមបូពា៍បានបញ្ចាក់ថា ដំណើរនៃទំនាក់ទំនងប្រសើរឡើងរវាងអីរ៉ងនិងអាមេរិកបានចាប់ផ្តើម។
លោក Francis Boyle សាស្ត្រាចារផ្នែកច្បាប់នៃសកលវិទ្យាល័យ Illinois អាមេរិកបានឲ្យដឹងថា កិច្ចព្រមព្រៀងជាមួយអីរ៉ងហួសពីកម្មវិធីបរមាណូ។
លោកFrancis Boyle នៅមុនឆ្នាំ១៩៧៩ អីរ៉ងត្រូវបានចាត់ទុកថាជាប៉ូលិសរបស់អាមេរិកនៅឈូងសមុទ្រពែក្សរបស់អាមេរិកក្រោមការដឹកនាំរបស់ស្តេចShah។ ប៉ុន្តែចំណុចទាំងនោះបានបញ្ចប់ទៅការធ្វើបដិវត្តិអិស្លាមអីរ៉ងនៅឆ្នាំ១៩៧៩។ ដើម្បីមានកិច្ចព្រមព្រៀងជាមួយអីរ៉ងក្រោយ១៩៧៩ អាមេរិកបានយកហេតុផលបរមាណូក្នុងការជះឥទ្ធិពលទៅលើអីរ៉ងតាមរយការដាកទណ្ឌកម្មសេដ្ឋកិច្ច។ មកទលពេលនេះកិច្ចព្រមព្រៀងជាមួយអីរ៉ងទីបំផុតក៏ទទួលបានជោគជ័យ។ក្រោយកិច្ចព្រមព្រៀងការប្រឈមមុខតានតឹងដាក់គ្នារវាងអាមេរិកនិងអីរ៉ងក៏រលាយបន្តិចម្តង់ៗហើយប្រទេសទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងជាច្រើនផ្សេងទៀតលើពីការសន្និដ្ឋាន។ចំពោះអីរ៉ងវិញការដែលប្រឈមមុខជាមួយអាមេរិកគឺមិនមានផលប្រយោជន៍នោះឡើយ លទ្ធផលមានតេសូន្យប៉ុណ្ណោះ ដូចប្រទេសអីរ៉ាក់ អាហ្វហ្គានិស្ថាន លីបី ជាដើម ចុងក្រោយប្រទេសទាំងនោះត្រូវរងទុកវេទនា។
កិច្ចព្រមព្រៀងរវាងអីរ៉ងនិងអាមេរិកជះឥទ្ធិពលយ៉ាងធំធេងចាប់តាំងពីតំបន់មជ្ឈឹមបូព៌ារហូតដល់អាស៊ីភាគកណ្តាល។ អីរ៉ងបានជ្រើសរើសមានលក្ខណយុទ្ធសាស្ត្រដោយចាប់ដៃជាមួយអាមេរិក។អីរ៉ងជាប្រទេសមានអត្ថិពលយ៉ាងខ្លាំងនៅតំបន់មជ្ឈឹមបូព៌ាបានជាអាមេរិកចង់សហការទាំងផ្នេកសេដ្ឋកិច្ចនិងនយោបាយ។ ក្រោយកិច្ចព្រមព្រៀងទីក្រុងតេអីរ៉ងអាចក្លាយជាដៃគូរបស់ទីក្រុងវ៉ាស៊ីសនតោនក្នុងគម្រោងថាមពល ដែលពេលនោះរុស្ស៊ីត្រូវបាត់បង់ស្ទើរតែទាំងស្រុង។
កិច្ចព្រមព្រៀងបរមាណូជាប្រវត្តិសាស្រ្តរវាងអាមេរិកនិងអីរ៉ង គឺជាការសំពងទៅលើប្រទេសរុស្ស៊ីយ៉ាងខ្លាំង។រុស្ស៊ីកំពុងតែបាត់បង់សម្ព័ន្ធមិត្តមួយទៀតហើយ និងផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនរបស់រុស្ស៊ី។នៅពេលខាងមុខរាល់កិច្ចព្រមព្រៀងរវាងអីរ៉ងនិងរុស្ស៊ីក៏ត្រូវបានកាត់បន្ថយដោយសារតែមានអាមេរិក។
ក្រុមអ្នកវិភាគបានបញ្ចាក់ថាសកម្មភាពរបស់អាមេរិកនាពេលនេះគឺដូចទៅនឹងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោកពូទីនធ្លាប់បានប្រកាសថា «លោកខាងលិចចងឲ្យរុស្ស៊ីដើរសុំទានទើបអស់ចិត្ត» ។សកម្មភាពរបស់អាមេរិកនាពេលនេះគឺធ្វើឲ្យប្រទេសដែលចង់ដណ្តើមមហាអំណាចពីអាមេរិកឲ្យបោះបង់កំនិត្យទាំងនោះចោលបើនៅតែមានកំនិត្យបែបនេះប្រាកដិជា«ក្លាយជាអ្នកដើរសុំទានជាមិនខាន»។
កន្លងមកការតផ្ជាប់ទំនាក់ទំនងជាមួយប្រទេសគុយបាបានធ្វឲ្យសេដ្ឋកិច្ចគុយបាដូចជាដូចជាបានរួចផុតពីឋាននរក ដោយគុយបានាពេលនេះអាចមានទំនាក់ទំនាងសេដ្ឋកិច្ចជាមួយសហគមន៍អន្តរជាតិដោយយ៉ាងពេញលេញ មិនយូប៉ុន្មានសេដ្ឋកិច្ចគុយបានឹងប្រសើរឡើង ពលរដ្ឋរួចផុតពីបន្ទាន់ក្រីក្រជាមិនខាន ។
មិនខុសអ្វីពីប្រទេសគុយបានោះឡើយអីរ៉ងនាពេលនេះក៏បានរួចផុតពីទណ្ឌកម្មទាំងឡាយពីលោកខាងលិច។ នៅពេលដែលប្រកាសពីកិច្ចព្រមព្រៀងភ្លាមពលរដ្ឋអីរ៉ងបានចេញដង្ហារក្បួននៅតាមដងផ្លូវនានាអបអរសារទរ ។ ពលរដ្ឋអីរ៉ងបានច្រៀងរាំយ៉ាងសប្បាយកណ្តលទីក្រុងដែលពិមុនមកសកម្មភាពបែបនេះត្រូវបានហាមឃាត់ ប៉ុន្តែក្រោយកិច្ចព្រមព្រៀងជាមួយលោកខាងលិខអីរ៉ងដូចជារួចផុតពីទោស រស់នៅមានសេរីភាពពេញលេញ។
ពលរដ្ឋអីរ៉ងជឿជាក់ថា ជាមួយនិងការព្រមព្រៀងគ្នានេះ អីរ៉ងត្រូវបានលោកខាងលិចដកហូតទណ្ឌកម្មទាំងប៉ុន្មាន សេដ្ឋកិច្ចអីរ៉ងនិងប្រសើរឡើងក្នុងពេលដ៏ខ្លី។ ប្រេងដ៏សម្បូររបស់អីរ៉ងនិងលក់ទៅកាន់ទីផ្សានៅជុំវិញពិភពលោកពិសេសគឺអឺរ៉ុបតែម្តង។
នៅពេលនេះអាមេរិកដូចជាមិនមានសត្រូវច្រើនទៀតឡើយ ពេលនេះអ្នកឯកទេសអាមេរិកបញ្ចាក់ថាសត្រូវយុទ្ធសាស្ត្ររបស់អាមេរិកនាពេលនេះមានតែរុស្ស៊ី និងចិនតែប៉ុណ្ណោះដែលជាសត្រូវរឹងមាំពិតប្រាកដរបស់អាមេរិកពិបាក់ក្នុងការទប់ទល់។ ប៉ុន្តែអាមេរិកមិនមានផលំបាក់នោះឡើយនៅពេលដែលប្រមូលកម្លាំងផ្តោលទៅលើទិសដៅតែមួយ ៕
អាមេរិកកិច្ចខិតខំកាត់បន្ថយប្រទេស សត្រូវតូចៗ ប្រមូលកម្លាំងទប់ទល់ចិននិងរុស្ស៊ី
...