តាមក្រសួងចារកម្មកូរ៉េខាងត្បូងបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបានបញ្ចាឲ្យមន្ត្រីយោធាទាំងអស់ត្រូវតែមើលការប្រហារជីវិតរដ្ឋមន្ត្រីការពារជាតិHyon Yong Chon បើល្មើសបទបញ្ចាត្រូវមានទោសដូចគ្នា។ ការបង្ខំឲ្យមន្ត្រីយោធាមើលបែបនេះគឺជាការគម្រាមដោយសម្ងាត់ដល់មន្ត្រីយោធាណាមួយដែលហ៊ានមើលងាយមិនគោរពមេដឹកនាំ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយកាលពីថ្ងៃទី១៥ខែកក្កដាថាលោកLee Byung Ho ប្រធានក្រុមចារកម្មកូរ៉េខាងត្បូងបានបញ្ចាក់ថា មន្ត្រីយោធារាប់រយនាក់ត្រូវតែមើលនៅការប្រហារជីវិតរដ្ឋមន្ត្រីការពារជាតិតាមបទបញ្ចាររបស់លោកគីមជុងអ៊ុន។ តាមសារព័ត៌មានកូរ៉េខាងត្បូង មេដឹកនាំកូរ៉េខាងជើងធ្វើអ្វីតាមតែអំពើចិត្តខ្វះការអត់ធ្មត់។ កូរ៉េខាងជើងបានទម្លាក់កំហុសទៅឲ្យ រដ្ឋមន្ត្រីការពារជាតិពីបទក្បថនឹងបក្សពលករ ប្រឆាំងនិងបដិវត្ត។ ក្រៅពីរដ្ឋមន្ត្រីការពារជាតិនៅមានមន្ត្រីយោធាជាច្រើនរូបដែលស្និទនិងលោក រដ្ឋមន្ត្រីក៏ត្រូវប្រហារជីវិតដូចគ្នា។
សកម្មភាពខាងលើរបស់មេដឹកនាំវ័យក្មេងកូរ៉េខាងជើងត្រូវបានគេចាត់ទុកថា ជាអំពើព្រៃផ្សៃបំផុតមិស័ក្តសមជាមេដឹកនាំដែលមានការសន្តោសប្រណីនោះឡើយ។ការប្រហារជីវិត ដែលឲ្យមន្ត្រីយោធាទាំងអស់ត្រូវតែមើលមានន័យថាលោកគីមជុងអ៊ុនមិនចង់ឲ្យមានបុគ្គលដែលមានចិត្តដូចជារដ្ឋមន្ត្រីការពារជាតិនោះឡើយ នឹងត្រូវទទួលលទ្ធផលបែបនេះ៕
![ads2](http://nkdnews.com/wp-content/uploads/2022/05/22-May-NokorWat_1024x100px-Promo.gif)
![ads3](http://nkdnews.com/wp-content/uploads/2020/09/the-drum.jpg)
![ambel-meas](http://nkdnews.com/wp-content/uploads/2016/09/Ambel-meas.jpg)
![ads6](http://nkdnews.com/wp-content/uploads/2016/09/ads6.jpg)
![scanpeople](http://nkdnews.com/wp-content/uploads/2016/09/ScanPeople.jpg)
![ads7](http://nkdnews.com/wp-content/uploads/2016/09/ads7-1.jpg)
![fk](http://nkdnews.com/wp-content/uploads/2016/09/FK.jpg)
![Print](http://nkdnews.com/wp-content/uploads/2016/09/vy-shop-728x90-01-1.jpg)