កាលពីថ្ងៃទី១៥ខែកក្កដា សភាជប៉ុនដែលធ្លាប់តែមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ. ពេលនេះបានប្រែក្លាយជាចលាចលដោយសារតែតំណាងរាស្ត្របក្សប្រឆាំងផ្ទុះកំហឹងពីច្បាប់សន្តិសុខថ្មីរបស់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ។
សារព័ត៌មានAFP បានផ្សាយថា តំណាងរាស្ត្របក្សប្រឆាំងបានលើកស្លាកបដាប្រឆាំងទៅនឹងគណកម្មការសភាដែលបានបោះឆ្នោតអនុម័តច្បាប់សន្តិសុខពង្រីកតួនាទីរបស់ទាហានជប៉ុន។ បរិយាកាសនៅក្នុងកិច្ចប្រជុំកាន់តែពុះកញ្ជោលក្រោយពេលប្រធានរដ្ឋភាលោកYasukazu Hamada សមាជិកគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាចប្រកាស់ពីការបោះឆ្នោតខាងលើ។
តំណាងរាស្ត្រមកពីគណបក្សប្រឆាំងស្រែកហូកញ្ច្រៀវថា « ទេ !ទេ!ទេ! ហើយលើកស្លាកបដានិយាយថាទេជាមួយគោលនយោបាយរបស់លោកអាបេ។ ប៉ុន្តែទីបំផុតច្បាប់សន្តិសុខត្រូវបានបោះឆ្នោតអនុម័តដោយមានសម្លេងភាគច្រើនគាំទ្រ។ តំណាងរាស្ត្របក្សប្រឆាំងមួយរូបលោកKatsuya okada បានបញ្ចាក់ថា ច្បាប់ខាងលើនិងធ្វើឲ្យផ្លសប្តូរគោលនយោបាយការពារជាតិរបស់ជប៉ុន ជារឿងខុសទៅនឹងរដ្ឋធម្មនុញ គណបក្សប្រជាធិបតេយ្យមិនអាចទទួលយកនោះឡើយ។
ជាមួយនិងច្បាប់ខាងលើពលរដ្ឋជប៉ុនភាគច្រើនក៏មិនគាំទ្រ ។តាមការស្ទាប់ស្ទងមតិរបស់ការសែត Asahi ចំនួនពលរដ្ឋជប៉ុនគាំទ្រនាយករដ្ឋមន្ត្រីអាបេថយចុះពី៤២ភាគរយនៅសល់តែ៣៩ភាគរយប៉ុណ្ណោះ ហើយមានពលរដ្ឋដល់ទៅ៥៦ភាគរយប្រឆាំងនឹងច្បាប់នោះ។
លោកស៊ីនហ្ស៊ូអាបេក៏បានប្រកាស់ថា ពលរដ្ឋជប៉ុននៅតែមិនទាន់យលច្បាស់ពីច្បាប់សន្តិសុខថ្មី ដោយច្បាប់នោះជាការចាំបាច់សម្រាប់ជប៉ុនក្នុងពេលដែលចិនពង្រីកសកម្មភាពយោធានៅតំបន់អាស៊ីហើយបានគម្រាមកំហែងដល់ប្រទេសជប៉ុនផងដែរ៕
![ads2](http://nkdnews.com/wp-content/uploads/2022/05/22-May-NokorWat_1024x100px-Promo.gif)
![ads3](http://nkdnews.com/wp-content/uploads/2020/09/the-drum.jpg)
![ambel-meas](http://nkdnews.com/wp-content/uploads/2016/09/Ambel-meas.jpg)
![ads6](http://nkdnews.com/wp-content/uploads/2016/09/ads6.jpg)
![scanpeople](http://nkdnews.com/wp-content/uploads/2016/09/ScanPeople.jpg)
![ads7](http://nkdnews.com/wp-content/uploads/2016/09/ads7-1.jpg)
![fk](http://nkdnews.com/wp-content/uploads/2016/09/FK.jpg)
![Print](http://nkdnews.com/wp-content/uploads/2016/09/vy-shop-728x90-01-1.jpg)