កាលពីថ្ងៃទី១៥ខែកក្កដានាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធថចាន់អូចាបានប្រកាសថា ប្រទេសរបស់លោកបានអនុម័តច្បាប់ថ្មីហាមពលរដ្ឋធ្វើបាតុកម្មនៅពេលដែលមិនសុំច្បាប់បាននោះ។
សកម្មភាពខាងលើធ្វើឲ្យច្បាប់ហាមធ្វើបាតុកម្មត្រូវពន្យាពេលបន្ថែមទៀតក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធា។តាមប្រសាសន៍របស់លោកប្រាយុទ្ថចាន់អូចា នៅគឺជជំហានចុងក្រោយមុនពេលច្បាប់ថ្មីមានប្រសិទ្ធិភាព។ តាមច្បាប់ខាងលើ ក្រុមអ្នករៀបចំការធ្វើបាតុកម្មចាំបាច់ត្រូវតែសុំច្បាប់ជាមុន យ៉ាងឆាប់បំផុត២៤ម៉ោងមុនពេលដង្ហែក្បួនបាតុកម្ម។
និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងបាំងកកលោកប្រាយុទ្ធបញ្ចាក់ថា «ច្បាប់ខាងលើនឹងអនុវត្តិទៅលើការធ្វើបាតុកម្មគ្រប់រូបភាព។ ច្បាប់នោះជាឧប្បករណ៍ជួយដល់រដ្ឋាភិបាលរក្សាសន្តិសុខសណ្តាប់ធ្នាប់ជួនប្រជាជន។
ការធ្វើបាតុកម្មនយោបាយត្រូវបានចាត់ទុកថាជាសកម្មភាពខុសច្បាប់ចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីខែឧសភាឆ្នាំ២០១៤ផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់៕