ក្រសួងធនធានទឹក: ចាប់ពីថ្ងៃទី៩ ខែមករា ដល់១៧ នឹងអាចធ្លាក់ត្រជាក់ចុះមកនៅក្នុងរង្វង់ពី ១៣ °C ទៅ ១៥°Cលាយឡំជាមួយខ្យល់មធ្យម ,សម្រាប់ភ្នំពេញ សីតុណ្ហភាព ១៦°C

ចែករំលែក៖

ភ្នំពេញ,ចាប់ពីថ្ងៃទី៩ ខែមករា ដល់១៧ នឹងអាចធ្លាក់ត្រជាក់ចុះមកនៅក្នុងរង្វង់ពី ១៣ °C ទៅ ១៥°Cលាយឡំជាមួយខ្យល់មធ្យម ,សម្រាប់ភ្នំពេញ សីតុណ្ហភាព ១៦°C។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងបន្ថែមដល់សាធារណជនឲ្យបាន ជ្រាបថា, តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យ ឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ ១៧ ខែមករា ឆ្នាំ២០២១ ( ពិសេសពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ) មាន ស្ថានភាព ដូចខាងក្រោម ៖
១- តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣ °C ទៅ
១៥១C លាយឡំជាមួយខ្យល់មធ្យម ។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សាសេ ។
២- តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១១°C ទៅ ១៣១C លាយឡំជាមួយខ្យល់ខ្លាំង ។
៣- តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧° C ទៅ ១៩អង្សាសេ។ នៅថ្ងៃទី ១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលក សមុទ្រខ្ពស់ៗ ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មាន ជាពិសេស វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរ ភ្នំដងរែក និងខ្ពង់រាបភាគ ឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណ៍អាកាសធាតុមាន ការប្រែប្រួល ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print