អ្នកបេីករថយន្តដឹកជនដៃដល់បាញ់សម្លាប់ ប៉ូលីស រ៉េត ស៊ីណែត ត្រូវតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃាតកម្ម និង ជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យម្នាក់ដែលជាអ្នកបេីករថយន្តដឹកជនដៃដល់ជាឃាតករបាញ់សម្លាប់ លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដេីមហេតុនៃករណីគ្រោះថ្នាក់ចរាចរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់

បេីតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានថ្លែងថា ជនសង្ស័យឈ្មោះ កែ ចាន់មាន រស់នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃាតកម្មនិង ជួញដូរគ្រឿងញៀន

បេីតាមចម្លើយយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានអោយដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង លុះជិះពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ បន្ទាប់មកជនរងគ្រោះ បានបើកករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀនព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយយប្រាប់ខ្លួនអោយនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ

ប្រភពដដែលបន្តថាពេលកំពុងចរចារគ្នារឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុ តែម្តង

គួរបញ្ជាក់ថា ករណីបាញ់សម្លាប់មនុស្សខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែទោះបីយ៉ាងណា ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះសមត្ថកិច្ចពុំទាន់ចាប់ខ្លួនបាននៅឡើយទេ

បច្ចុប្បន្នក្រោយតំណាងអយ្យការចោទប្រកាន់រួចពេលនេះ បានបញ្ជូនទៅចៅក្រមស៊ើបសួរ អនុវត្តបន្តតាមនីតិវិធី ៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print