ភ្នំពេញ, នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ លោក ស៊ូ សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងមន្រី្តប៉ុស្តិ៍ បានធ្វេីការសហការជាមួយលោក កែវ រតនា ចៅសង្កាត់រងទី២ និង លោកហោ យៀវ មេភូមិទួលរកា ចុះបង្ក្រាបទីតាំងល្បែងឡូតូតាមអុីនធើណែត នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ សមត្ថកិច្ចបានបញ្ជាក់ថា, ជាលទ្ធផលបានដកហូតសម្ភារ:មួយចំនួនដូចជា:
១-ទូរទស្សន៍ម៉ាកSHARP ចំនួន ០២គ្រឿង
២-កុំព្យូទ័រចំនួន០៣ គ្រឿង
៣-ដុំម៉ាស៊ីន ចំនួន ០២គ្រឿង
សូមជម្រាបថា , លោកព្រឹកថ្ងៃទី៨ ខែមករា នេះ កម្លាំងនគរបាលខណ្ឌ ៧មករា ក៏បានចុះបង្ក្រាបករណីដូចខាងលើនេះផងដែរ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕
ដោយ, សិលា