មន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកត្រាំ បានបន្តលាលែងចេញពីតំណែង ក្នុងនោះមានឧបការីរដ្ឋាភិបាលទទួលបន្ទុកនៅទ្វីបអាហ្វ្រិក មន្ត្រីទទួលបន្ទុកមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ព្រមទាំងមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិនិងអាវុធប្រល័យលោក។
តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា មានមន្ត្រី៤រូបបានលាលែងចេញពីតំណែង ដោយសារតែអំពើហិង្សានៅវិមានកាពីតូលបង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ។
សារព័ត៌មានរ៉យទ័របានផ្សាយថាមានមន្ត្រី៤រូបបានលាលែងចេញពីតំណែងកាលពីថ្ងៃទី៧ខែមករា(ពេលវេលាអាមេរិក) ។ នៅថ្ងៃទី៦ខែមករា ក៏មានមន្ត្រីនៅសេតវិមាន២រូបបានលាលែងចេញពីតំណែងផងដែរ ក្នុងនោះមានលេខាព័ត៌មានសេតវិមាន។ ចំពោះមន្ត្រី៤រូបដែលបានលាលែងចេញពីតំណែងនោះមានឧបការីទទួលបន្ទុកទ្វីបអាហ្វ្រិកErin Walsh ។ អគ្គនាយកទទួលបន្ទុកនយោបាយការពារជាតិ លោកMark Vandroff។ អគ្គនាយកទទួលបន្ទុកអាវុធប្រល័យលោក Anthony Rugierro ។ អគ្គនាយកទទួលបន្ទុកមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង លោកRob Greenway ។
កាលពីថ្ងៃទី៦ខែមករា រដ្ឋមន្ត្រីក្រសួងអបរំ Betsy DeVos ក៏បានដាក់លិខិតលាលែងចេញពីតំណែង ដើម្បីប្រឆាំងប្រធានាធិបតីត្រាំ ដែលជំរុញឲ្យមានអំពើហិង្សានៅវិមានរដ្ឋសភា។ ជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួងចរាចរណ៍អាមេរិក Elaine Chao ក៏បានប្រកាសលាលែងចេញពីតំណែងដែរ បើទោះបី ពេលវេលាកាន់តំណែងនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់ក៏ដោយ៕
រូបភាព៖ Reuters