ភ្នំពេញ ៖ លោក ស៊ូ សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងមន្រី្តប៉ុស្តិ៍ បានធ្វេីការសហការជាមួយលោក កែវ រតនា ចៅសង្កាត់រងទី២ និង លោកហោ យៀវ មេភូមិទួលរកា នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានចុះបង្ក្រាបទីតាំងល្បែងឡូតូតាមអុីនធើណែត នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជាលទ្ធផលសមត្ថកិច្ចបានដកហូតសម្ភារ:មួយចំនួនដូចជា:
១-ទូរទស្សន៍ម៉ាកSHARP ចំនួន ០២គ្រឿង
២-កុំព្យូទ័រចំនួន០៣ គ្រឿង
៣-ដុំម៉ាស៊ីន ចំនួន ០២គ្រឿង
គួរបញ្ចាក់ថា នៅមាន២ទីតាំងដែលច្បាស់ទៀត (ហេីយក៏នៅមានច្រេីនទៀតដែរក្នុងមូលដ្ឋានខណ្ឌមានជ័យ) ទី១, ក្នុងហាងកាហ្វេ ជាប់ផ្លូវបេតុង ទល់មុខផ្សារកុងតឺន័រចាស់ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងទីតាំងទី២;-ផ្លូវ82c ភូមិទ្រា៤ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
បច្ចុប្បន្ននេះ ឈ្មួញរកសុីសងល្បែងប្រភេទ ឃីណូឡូតូ កំពុងពង្រីកសាខារាប់សិបកន្លែងក្នុងខណ្ឌមានជ័យដោយបេីកដំណេីរការយ៉ាងរលូនផ្គេីននឹងបទបញ្ជាអគ្គស្នងការនគរបាលជាតិ ដែលកន្លងមកឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានប្រកាសបិទល្បែងប្រភេទ ឃីណូឡូតូ នៅទូរទាំងប្រទេសកម្ពុជា ដោយឡែកឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បញ្ជាទៅអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវតែបង្ក្រាបអោយខានតែបានបេីមានទីតាំងណាបេីលេងល្បែងគ្រប់ប្រភេទជាពិសេស ល្បែងភ្នាល់ ឃីណូឡូតូនេះតែម្តង ៕ដោយ៖ ភារ៉ា ដង្កោ