តម្លាភាពដែរឬទេ? នគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោមឆ្មក់បង្ក្រាបល្បែងឡូតូតាមអុីនធើណែតក្នុងមូលដ្ឋាន​ នៅឡេីយប៉ុស្ដិ៍ស្ទឹងមានជ័យទី២និងទី៣មិនទាន់ចុះបង្ក្រាប

ចែករំលែក៖

 

    

ភ្នំពេញ​ ៖ លោក ស៊ូ សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងមន្រី្តប៉ុស្តិ៍ បានធ្វេីការសហការជាមួយលោក កែវ រតនា ចៅសង្កាត់រងទី២ និង លោកហោ យៀវ មេភូមិទួលរកា នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១​នេះ​ បានចុះបង្ក្រាបទីតាំងល្បែងឡូតូតាមអុីនធើណែត នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ 

    ជាលទ្ធផលសមត្ថកិច្ចបានដកហូតសម្ភារ:មួយចំនួនដូចជា:

១-ទូរទស្សន៍ម៉ាកSHARP ចំនួន ០២គ្រឿង

២-កុំព្យូទ័រចំនួន០៣ គ្រឿង

៣-ដុំម៉ាស៊ីន ចំនួន ០២គ្រឿង

    គួរបញ្ចាក់ថា​ នៅមាន២ទីតាំងដែលច្បាស់ទៀត​ (ហេីយក៏នៅមានច្រេីនទៀតដែរក្នុងមូលដ្ឋានខណ្ឌមានជ័យ) ទី១​,​ ក្នុងហាងកាហ្វេ​ ជាប់ផ្លូវបេតុង​ ទល់មុខផ្សារកុងតឺន័រចាស់​ ភូមិឬស្សី៣​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ និងទីតាំងទី២​;-ផ្លូវ82c ភូមិទ្រា៤ ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ​ ។

    បច្ចុប្បន្ននេះ​ ឈ្មួញរកសុីសងល្បែងប្រភេទ​ ឃីណូឡូតូ​ កំពុងពង្រីកសាខារាប់សិបកន្លែងក្នុងខណ្ឌមានជ័យដោយបេីកដំណេីរការយ៉ាងរលូនផ្គេីននឹងបទបញ្ជាអគ្គស្នងការនគរបាលជាតិ​ ដែលកន្លងមកឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ បានប្រកាសបិទល្បែងប្រភេទ​ ឃីណូឡូតូ​ នៅទូរទាំងប្រទេសកម្ពុជា​ ដោយឡែកឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បញ្ជាទៅអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ​ ត្រូវតែបង្ក្រាបអោយខានតែបានបេីមានទីតាំងណាបេីលេងល្បែងគ្រប់ប្រភេទជាពិសេស​ ល្បែងភ្នាល់​ ឃីណូឡូតូនេះតែម្តង​ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print