ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងឲ្យ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយរងសេនាធិការ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,២០០,០០០រៀល, ភេសជ្ជៈ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
ដោយ៖ ចន្ទ លីហ្សា
...