ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសខណះដែលជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តក្រឡុកសុីម៉ងត៍គៀចំពីចំហៀងបណ្ដាលឲ្យដួលរងរបួសបាក់ដៃម្ខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៤ និង១០នាទីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១ដែលស្ថិតនៅត្រង់ស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកធូដេពណ៍លឿងពាក់ស្លាកលេខភ្នំពេញ1GX 8908 បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចស្តុកផ្សារដីហុយ បានបត់ឆ្វេងដៃ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCM ម៉ាកFUSOពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ5A 0031បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រួចគៀម៉ូតូបណ្ដាលឲ្យស្ត្រីដែលជិះម៉ូតូដួលរងរបួសបាក់ដៃម្ខាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។
ក្រោយកើតហេតុកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាតែដោយការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញចរាចរយករថយន្តនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់។ដោយនិនសុភ័ស្ត