ភ្នំពេញ៖ អង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ក្រោមការដឹកនាំបញ្ជារបស់ ឧត្តមសេនីយ៍ត្រី អ៊ូ សាមិត្ត និងវរសេនីយ៍ទោកង សូភ័ព មេបញ្ជាការវរ៨៦ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ បានចាត់តាំងកម្លាំងត្រៀមប្រយុទ្ធនៅនឹងកន្លែង១០០% រងចាំធ្វើអន្តរាគមន៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពេលមានបទបញ្ជា។
ក្នុងថ្ងៃចុងសប្តាហ៍នេះដែរ ឧត្តមសេនីយ៍ត្រី អ៊ូ សាមិត្ត មេបញ្ជាការរងកាំភ្លើងធំ និង លោក វរសេនីយ៍ទោ កង សូភ័ព មេបញ្ជាការវរ៨៦ បានបំផុសដល់កងកម្លាំងបណ្ដាបញ្ជាការគនីមួយៗល្បាត កងអនុសេនាតូច តាមគោលដៅឈរជើងនីមួយៗ ឱ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតរបស់អង្គភាព ជួយដល់ការហូបចុករបស់កងទ័ពបន្ថែមពីលើគោលរបបដែលមានស្រាប់៕
...
ដោយ, សិលា