អ្នកលេងហ្គេមគួរតែត្រូវប្រុងប្រយ័ត្នពីភាពចន្លោះប្រហោងរបស់កម្មវិធីសម្រាប់បន្ទះឈីបវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីថ្ងៃព្រហស្បតិ៍មុននេះ Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបវីដេអូ (Graphics Processing Units-GPUs) សម្រាប់កុំព្យូទ័រដ៏ល្បីមួយនោះបានធ្វើការកែសម្រួលកម្មវិធីចំនួន១៦ ដែលអាចឱ្យជនអនាមិកធ្វើការវាយប្រហារប្រភេទ DoS ដែលធ្វើឱ្យកុំព្យូទ័រគាំងឈប់ដំណើរការ ឬពួកគេអាចធ្វើការកែប្រែ ឬលួចទាញយកទិន្នន័យសំខាន់ៗពីក្នុងកុំព្យូទ័របានទៀតផង។

កម្មវិធីដែលមានភាពចន្លោះប្រហោងនេះគឺជាកម្មវិធីសម្រាប់បន្ទះឈីបវីដេអូដែលគេហៅថា GPU Display Driver ហើយមុខងាររបស់វាគឺដើម្បីឱ្យកុំព្យូទ័រអាចធ្វើការទំនាក់ទំនងជាមួយនឹងបន្ទះឈីបវីដេអូដែលអ្នកប្រើប្រាស់បានដាក់បន្ថែម។ នេះជាលើកទីមួយសម្រាប់ឆ្នាំ ២០២១ ដែលក្រុមហ៊ុន Nvidia បានធ្វើបច្ចុប្បន្នភាពកម្មវិធី ហើយភាគច្រើនសម្រាប់តែកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows និង Linux។ កាលពីឆ្នាំកន្លងទៅក្រុមហ៊ុនក៏បានធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីមួយចំនួនមានដូចជាកម្មវិធី GeForce Experience និងកម្មវិធី GeForce Now ជាដើម។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់តាមតំណភ្ជាប់ដូចខាងក្រោម៖

https://nvidia.custhelp.com/app/answers/detail/a_id/5142 ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print