ខ្សែការពារ De Ligt របស់ក្រុម Juventus បានធ្វើតេស្តិវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ក្រុម Juventus បានចេញសេចក្តីបញ្ជាក់ថា កីឡាករ Matthijs de Ligtបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។

កីឡាករ Juventus ២នាក់មិនបានលេងគឺ Juan Cuadrado និង Alex Sandro ពេលប៉ះក្រុម AC Milan កាលពីថ្ងៃពុធដោយសារតែការធ្វើតេស្តវិជ្ជមាន COVID-19 ហើយកីឡាករអន្តរជាតិហុល្លង់ខាងលើក៏បានឈានដល់ការនៅដាច់ដោយឡែកពីគេដែរ

សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា “ក្លិJuventus ប្រកាសថាក្នុងអំឡុងពេលត្រួតពិនិត្យដែលត្រូវបានផ្តល់ឱ្យដោយពិធីសារជាធរមានខ្សែការពារ Matthijs de Ligt បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដោយតម្រូវឲ្យរូបគេត្រូវនៅដាច់ដោយឡែកពីអ្នកផ្សេង”

គួររំលឹកថា ខ្សែការពារ De Ligt បានខកខានការចាប់ផ្តើមនៃរដូវកាល ២០២០-២០២១ បន្ទាប់ពីបានធ្វើការវះកាត់ស្មាកាលពីខែសីហា ប៉ុន្តែបានចាប់ផ្តើមបង្ហាញខ្លួន១២ប្រកួតជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់របស់ Juventusចាប់តាំងពីវិលត្រឡប់មកទីលានវិញកាលពីថ្ងៃទី២១ ខែវិច្ឆិកាដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print