ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kubo ចូលរួមជាមួយក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើង

ចែករំលែក៖

កីឡាករសញ្ជាតិជប៉ុន Takefusa Kubo កំពុងស្វែងរកការចាប់ផ្តើមដ៏លំបាករបស់គេនៅរដូវកាលនេះជាមួយក្រុម Villarreal ដោយត្រូវទៅចូលរួមជាមួយក្រុម Getafe រហូតដល់ចុងបញ្ចប់រដូវកាល២០២០-២០២១ ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករវ័យក្មេងរបស់ក្រុម Real Madrid រូបនេះបានរកឃើញថាបានចូលលេងក្រោមការដឹកនាំរបស់លោក Unai Emery នៅឯក្លិបVillarreal ក្នុងលក្ខខណ្ឌខ្ចីជើង និងបានជំរុញឱ្យមានការចាកចេញពីកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល២ឆ្នាំរបស់គាត់ជាមួយនេះបន្ទាប់ពីចេញពី Real Madrid

Kubo បានបង្ហាញខ្លួនចំនួន១៩ដងសម្រាប់ Villarreal ប៉ុន្តែលេងបានតែ៣៦នាទីក្នុងមួយប្រកួត នៅ La Liga និង៥ដងនៅ Europa League ។ គោលដៅតែមួយគត់របស់កីឡាកររូបនេះគឺបានលេងក្នុងពានរង្វាន់ Europa League ទល់នឹងក្រុមមកពីទួរគី Sivasspor

Kubo បានក្លាយជាការចុះហត្ថលេខាដំបូងរបស់ Getafe សម្រាប់រដូវរងារទោះបីជាកីឡាករ Carles Alena ហាក់ដូចជាចង់ចូលរួមពី Barcelona ក្នុងការខ្ចីជើងក៏ដោយ

សម្រាប់ Real Madrid វាជាលើកទី៣ហើយនៅក្នុងឆ្នាំចុងក្រោយដែលកីឡាករខ្ចីជើងបានផ្ទេរទៅក្លិបមួយទៀតក្នុងកិច្ចព្រមព្រៀងស្រដៀងគ្នាដើម្បីស្វែងរកឱកាសបន្ថែម។ គេនៅចាំបានថា កីឡាករ២រូបរបស់ក្លិបនេះគឺ AndriyLunin កាលពីរដូវកាលមុនបានប្តូរពី Valladolid ទៅ Oviedo ខណៈដែល Jesus Vallejo ត្រូវបានខ្លីជើងដោយ Wolves ហើយបន្តខ្ចីជើងទៅ Granada ទៀត ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print