ក្រុមតំណាងរាស្ត្រជាង ២០០នាក់ភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ ដែលមានសំឡេងភាគច្រើនក្នុងរដ្ឋសភាអាមរិកបានស្នើឲ្យដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ ជាបន្ទាន់ បើទោះបីលោកត្រាំ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់តំណែង ។
សកម្មភាពខាងលើកើតឡើងក្រោយពេល អំពើហិង្សាកើតឡើងនៅរដ្ឋសភាបណ្តាលឲ្យមានមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ ហើយលោកត្រាំ ដែលជាប្រធានាធិបតី គឺជាអ្នកនៅពីក្រោយអំពើហិង្សាទាំងនោះ។
ការអំពាវនាវឲ្យដកតំណែងលោកត្រាំកាន់តែច្រើនឡើង ដោយអ្នកនយោបាយអាមេរិក ខ្លាចលោកត្រាំ ធ្វើរឿងរ៉ាវ បង្កផលលំដាក់ និងប៉ះពាល់ដល់កិត្តិយស់របស់អាមេរិក ។ មិនតែប៉ុណ្ណោះខ្លាចលោកត្រាំ ប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារទៅលើប្រទេស ដែលលោកត្រាំចាត់ទុកថាជាសត្រូវ ក្នុងនោះមានអ៊ីរ៉ង់ជាងដើម។ ទាំងនោះហើយទើបប្រធានរដ្ឋសភាអាមេរិក បានស្នើដល់ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់អាមេរិក ធ្វើយ៉ាងណាឲ្យលោកត្រាំនៅឲ្យឆ្ងាយពីកុងតាក់បញ្ជាគ្រាប់បែកបរមាណូ ។
នៅពេលនេះប្រសិនបើលោកត្រាំ ត្រូវបានចោទប្រកាន់ទោស ក្រោយបញ្ចប់តំណែងប្រធានាធិបតី លោកនឹងត្រូវបាត់បង់ផលប្រយោជន៍ ជាច្រើនដែល អតីតប្រធានាធិបតីអាមេរិកទទួលបាន ក្នុងនោះមានការការពារសន្តិសុខ និងប្រាក់ចូលនិវត្ត។ មិនតែប៉ុណ្ណោះលោកត្រាំនឹងត្រូវហាមប្រាមឈរឈ្មោះបោះឆ្នោតនៅអាមេរិក៕