ប្រទេសជប៉ុន, នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំមីទ្ទីងអបអរសាទរខួប៤២ឆ្នាំ ទិវាជ័យជម្នះ៧ មករា តាមវីដេអូខន់ហ្វ្រេន ។
លោក ឯកអគ្គរាជទូតបានលើក៖
១- កូវីដ១៩ អាចកាត់បន្ថយសកម្មភាព របស់យើងខ្លះ តែមិនអាចរារាំងស្មារតី៧មករារបស់យើងបានទេ ។
២- សមិទ្ធផលសម្រេចបាន ក្នុងរយៈពេល ៤២ ឆ្នាំកន្លងទៅនេះ ជាពិសេស នយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
៣- “សន្តិភាពពេលលេញបាននាំមកនូវការអភិវឌ្ឍ“ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្ស ទោះក្នុងតំលៃណាក៏ដោយ ។
៤- ស្នើបងប្អូនបង្កើនការរួបរួមសាមគ្គីគ្នា ចូលរួមការងារសង្គម និងគាំទ្ររាជរដ្ឋាភិបាល។
បងប្អូនចូលរួមបានសំដែងការដឹងគុណចំពោះថ្ងៃ ៧ មករា ហើយបានបញ្ជាក់ថា “បើគ្មានថ្ងៃ៧មករា ពួកគាត់មិនអាចមកសិក្សា មកធ្វើការ និងរស់នៅប្រទេសជប៉ុនបានដែរ“ ។ ដូច្នេះពួកគាត់នឹងខិតខំពន្យល់បងប្អូនខ្មែរទាំងអស់រួមកម្មសិក្សាការី និងពលករជំនាញ យល់ពីតំលៃនៃជ័យជំនះ៧មករា គាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និង
ចូលរួមថែរក្សាសន្តិភាព អោយបានគង់វង្ស។
ស្ថានទូតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់បងប្អូនទាំងអស់គ្នា៕
ដោយ,សិលា